ក្រុមហង្សក្រហម Liverpool នៅតែមិនទាន់ស្គាល់ចាញ់នៅក្របខ័ណ្ឌ Premier League រដូវកាល នេះ។ ការប្រកួតដ៏ជក់ចិត្តសប្តាហ៏ទី៥នៅរាត្រីថ្ងៃសៅរ៏នេះ ដោយផ្តួលគូប្រជែង Crystal Palace ក្នុង​លទ្ធផល​៣ទល់និង០។

Sadio Mane
Sadio Mane

ក្នុងនាមម្ចាស់ផ្ទះក្រុមគ្រូបង្វឹកអាឡឺម៉ង់ Jurgen Klopp បានព្យាយមរកគ្រាប់បាល់ចាប់តាំងពីតង់ទី ១ដែលគ្រាប់បាល់​ទាំង​នោះព្យាយាមស៊ុតបញ្ចូលទីដោយកីឡាករ Diogo Jota ,Thiago និង Jordan Henderson តែត្រូវបានអ្នកចាំទី Vicente Guaita រារាំង ។

ទោះយ៉ាងណា Crystal Palace របស់លោក Patrick Vieira មិនអាចរារាំងបានឡើយក្រោយពីកីឡាករអន្តរជាតិសេណេហ្គាល់Mane រក​បាន​គ្រាប់បាល់បើកឆាក តាំងពីតង់ទី១នាទីទី៤៣ បន្ទាប់ពីការតែតរបស់់ Mohamed Salah តែ អ្នកចាំទី​សង្គ្រោះបាល់មិនបានល្អត្រូវ Sane បន្ថែមបាន។

ចូលដល់តង់ទី២ខ្សែប្រយុទ្ធឆ្នើមអន្តរជាតិអេហ្សីបមានឪកាសបន្ថែមគ្រាប់បាល់ទី២នៅនាទីទី៧៨ មុន​ពេល កីឡាករអន្តរជាតិហ្គីណេ Nabi Keita បន្ថែមគ្រាប់បាល់ទី៣នៅនាទីទីដោយការស៊ុវវ៉ូឡែជើង ឆ្វេង​ពី​ចំងាយបញ្ចូលទីបានយ៉ាងល្អនៅនាទីទី៨៩ជិតបញ្ចប់ការប្រកួត៕