pho ot of Jurgen Klopp And Bobby Duncan
ប្រធានក្រុមហង្សក្រហម Jurgen Klopp និងកីឡាករ Bobby Duncan

ក្រុម Liverpool នឹងមិនអនុញ្ញាតឱ្យខ្សែប្រយុទ្ធវ័យក្មេង Bobby Duncan ចាកចេញពីក្លឹបនៅរដូវកាលនេះឡើយ បើទោះបីជាមានកាផ្តល់ជូនបីក្លឹបជាច្រើនក្តី ។

គួរបញ្ជាក់ថាកីឡាករវ័យ ១៨ ឆ្នាំ ដែលត្រូវជាសាច់ញាតិរបស់អតីតប្រធានក្រុមហង្សក្រហម លោក Steven Gerrard រូបនេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុម Nordjaelland នឹងក្លឹបនៅអុីតាលី Fiorentina ផងដែរ ។

ហើយយ៉ាងណាមិញគ្មានការផ្តល់ជូនណាមួយត្រូវបានយកចិត្តទុកដាក់ពីក្រុម Liverpool នោះទេ ខណ:ដែលវាត្រូវបានគេជឿថាមានប្រហែលកិច្ចសន្យតម្លៃ ១.៦ លានផោន សម្រាប់កិច្ចព្រមព្រៀងអចិន្រ្តៃយ៍មួយ ត្រូវបានដាក់លើតុសម្រាប់ Duncan ។

លើសពីនេះប្រធានផ្នែកគ្របគ្រងឈុតយុវជនលោក Alex Inglethorpe បានច្រានចោលរាល់សំណើទាំងឡាយ ហើយក៏បានលើកឡើងថាមិនមានការពិភាក្សាជាមួយក្រុម Fiorentina ជុំវិញកិច្ចព្រមព្រៀងណាមួយឡើយ ៕