photo of Liverpool
Liverpool 2-0 Manchester United

Liverpool នៅតែបន្តក្តីសង្ឃឹមលើកពានរង្វាន់លីគកំពូលអង់គ្លេស Premier League រដូវកាលនេះ ក្រោយបន្តរកបាន ៣ពិន្ទុ ដោយបានយកឈ្នះក្រុមបិសាចក្រហម Manchester United ដោយលទ្ធផល ២-០ នៃសប្តាហ៍ទី២៣ ជើងទី២ នារាត្រីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០។

ការប្រកួតក្នុងទីលាន Anfiled ក្រុមលោក Jurgen Klopp ធ្វើបានយ៉ាងល្អបន្តការពារតំណែងលេងមិនចាញ់គិតត្រឹមសប្តាហ៍ទី២៣ ដោយបានយកឈ្នះក្រុមលោក Ole Gunnar Solskjaer ពីការព្យាយាមម្តងហើយម្តងទៀតពីសំណាក់កីឡាករឆ្នើមដែលជាខ្សែការពារ Virgil Van Dijk រកបានគ្រាប់ទី១ នៅនាទី១៤ ក្នុងតង់ទី១ ហើយមិត្តរួមក្រុម Mohamed Salah រកបាននៅនាទី៩០+៣ ចុងម៉ោង ដោយបន្តគម្លាត ១៦ពិន្ទុពីក្រុមការពារតំណែងជើងឯក Manchester City ដែលកំពុងឈរនៅលេខ២ មានតែ ៤៨ពិន្ទុប៉ុណ្ណោះ។

សម្រាប់លទ្ធផលនេះ បានក្លាយជាក្តីសង្ឃឹមខ្ពស់របស់លោក Jurgen Klopp ដោយបន្តរកបាន ៣ពិន្ទុបន្ថែមបាន ៦៤ពិន្ទុក្នុងការឈានទៅរកការឈ្នះពានរង្វាន់ Premier League 2019-2020 សារជាថ្មីរបស់ក្លឹប ក្រោយខកខានតាំងពីឆ្នាំ១៩៩០ មក ដែលជាក្រុមការពារជើងឯកពាន Champions League និងទើបតែឈ្នះពាន FIFA Club World Cup ជាលើកដំបូងផងដែរ៕