Liverpool បរាជ័យយ៉ាងអាម៉ាស់លើទឹកដីរបស់ក្រុមបាតតារាង Swansea


Liverpoolដែលជាក្រុមឈរលេខ៤ Liverpool បានរងបរាជ័យ យ៉ាងអាម៉ាស់ ក្នុងលទ្ធផល ១-០ ក្រោមស្នាដៃក្រុមបាតតារាងនៃក្របខ័ណ្ឌ Premier League គឺ Swansea City ដែលបានធ្វើការការពារយ៉ាងរឹងមាំក្នុងតង់ទី២ ដើម្បីដណ្តើមបាន ៣ពិន្ទុ ពេញ ក្រោយពីបានរកគ្រាប់បាល់នាំមុខតាមរយៈខ្សែការពារ Alfie Mawson នាកីឡដ្ឋាន Liberty កាលពីថ្ងៃចន្ទ។

ក្រុម Swansea រកគ្រាប់បាល់ស៊ុតបញ្ចូលទីតែ1គ្រាប់នៅរយៈពេល 5នាទីចុងក្រោយនៃតង់ទី1 គ្រប់គ្រាន់ក្នុងការផ្តល់ជ័យជម្នះដល់ក្រុមម្ចាស់ផ្ទះ ខណៈដែលភាពទន់ខ្សោយនៅតំបន់ការពាររបស់ក្រុម Liverpool ហាក់ដូចជាវិលត្រឡប់មកវិញហើយ។ ក្រុមរបស់លោក Jurgen Klopp ដែលបានដាក់ឲ្យខ្សែការពារកណ្តាលមានតម្លៃខ្លួន ៧៥លានផោន (ស្មើនឹង១០៤,៨៨លានដុល្លារអាមេរិក) Virgil van Dijk របស់ក្រុម Liverpool បង្ហាញខ្លួនជាលើកទី 1របស់គេនោះ បានឈានទៅកាន់ការប្រកួតនេះ ដោយសម្លឹងរកការបន្ថែមកំណត់ត្រានៃការមិនស្គាល់ចាញ់សោះរបស់ពួកគេឱ្យបានរហូតដល់ 19ប្រកួត និងតាមស្មើពិន្ទុជាមួយនឹងក្រុមឈរលេខ 3 Chelsea។ ប៉ុន្តែ ទោះបីជាពួកគេបានព្យាយាមបើកការវាយសម្រុកយ៉ាងខ្លាំងក្លា និងបង្កើតឲ្យមានឱកាសជាច្រើនលើកក៏ដោយ ប៉ុន្តែ ក្រុម Liverpool របស់លោក Klopp មិនអាចរកគ្រាប់បាល់តាមស្មើវិញបានឡើយ ហើយ Roberto Firmino ថែមទាំងបានខ្ជះខ្ជាយឱកាសល្អៗនៅពេលជិតបញ្ចប់ការប្រកួតទៀតផង។
Liverpool បញ្ចប់កំណត់ត្រាមិនដែលចាញ់ត្រឹម១៨ប្រកួតដោយចាញ់ក្រោមថ្វីដៃក្រុមបាតតារាង Swansea City កាលពីយប់មិញ។
ប្រភព៖ Sky Sports