យោងតាមគេហទំព័រ Mirror បានចុះផ្សាយថាក្រុមហង្សក្រហម Liverpool បានត្រៀមខ្លួនជា ស្រេចដើម្បីប្រជែងជាមួយក្រុមតោខៀវ Chelsea ដើ់ម្បីដាក់ដេញថ្លៃទឹកប្រាក់ ៦០លានផោន (៧៨ លានដុល្លារ) ដើម្បីចុះហត្ថលេខានាំយកខ្សែប្រយុទ្ធ Timo Werner ពីក្លឹប RB Leipzig។

photo of Timo Werner
ខ្សែប្រយុទ្ធ Timo Werner របស់ក្លឹប RB Leipzig

ក្រុមតោខៀវ Chelsea ក្រោយរួចផុតបម្រាមទិញកីឡាករពីសំណាក់FIFAរួចមក ក្រុម បានបើកការពិភាក្សារួចហើយសម្រាប់ Werner ខណៈគ្រូបង្វឹកលោក Jurgen Klopp ដែលជាបុគ្គលម្នាក់តែងតែសរសើរពីសមត្ថភាពរបស់កីឡាករវ័យ២៣ឆ្នាំដែលមានរហស្សនាមថាម៉ាស៊ីនរកគ្រាប់បាល់នោះ ក៏កំពុងរៀបចំផែនការប្រជែងយករូបគេមករួមក្រុមផងដែរ ។

photo of Timo Werner
កីឡាករ Timo Werner

កីឡាករអន្តរជាតិអាល្លឺម៉ង់អាយុ ២៣ឆ្នាំ Werner រកបាន ២គ្រាប់ទល់នឹង Union Berlin កាលពីថ្ងៃសៅរ៍ដោយរកបាន ២០គ្រាប់ហើយក្នុងការបង្ហាញខ្លួន ១៨ប្រកួតនៅ Bundesliga រដូវកាលនេះ។

photo of Timo Werner
Timo Werner