យោងតាមសារព័ត៌មាន Sport Bild បានឲ្យដឹងថា Liverpool នឹងប្រឡូក ក្នុងទីផ្សារដោះដូររដូវក្ដៅខាងមុខ ដើម្បីនាំចូល កីឡាករថ្មី បន្ទាប់ពីខកខាន នាំចូលខ្សែប្រយុទ្ធ កាលពីទីផ្សារដោះដូរកន្លងទៅ។

Raheem Sterling
Raheem Sterling

ប្រភពដដែលបន្ថែមទៀតថា Liverpool នឹងត្រូវប្រឈមជាមួយក្លិបអ្នកមានបុណ្យ Barcelona ក្នុងការប្រជែងយក ខ្សែប្រយុទ្ធក្លិបមេឃខៀវ Manchester City កីឡាករ Raheem Sterling ។

Sterling ធ្លាប់បង្ហើបពីគម្រោងក្នុងការចាកចេញ ពីទឹកដី Etihad កាលពីពេលថ្មីៗកន្លងទៅនេះ ។

បន្ថែមពីនេះ មិនត្រឹមតែក្លិបទាំង២ខាងលើទេ ក្នុងនោះ ក្លិបកាំភ្លើងធំ Arsenal ក៏មានដំណឹងចចាមអារ៉ាម ជុំវិញការតាមយក Sterling ផងដែ ក៏ព្រោះថា ជម្រើសជាតិអង់គ្លេសរូបនេះ មានទំនាក់ទំនងល្អ ជាមួយលោកគ្រូ Arteta កាលពីគ្រូបង្វឹករូបនេះ នៅជាជំនួយការលោក Pep៕