ក្លិបហង្សក្រហម Liverpool កំពុងប៉ុនប៉ងចង់កាត់មុខ Manchester United ក្នុងការដណ្ដើមយកខ្សែប្រយុទ្ឌ Anthony ពីក្លិប Ajax នេះបើយោងតាមសារព័ត៌មាន The Daily Star ។

Anthony
Anthony

ភាគីលោក Jurgen Klopp បានទាក់ទងទៅកីឡាករសញ្ជាតិប្រេស៊ីលរូបនេះហើយខណៈ Ajax ត្រៀមនឹងលក់គេក្នុងតម្លៃ៦៩លានផោន(ស្មើនឹងប្រមាណ ៨១.៧ លានដុល្លារ)។

ដោយសារខ្លាច Liverpool ឆក់យកខ្សែប្រយុទ្ធនេះដូចកាល Darwin Nunez គឺ ឥលូវនេះ Man UTD កំពុងស្វែងរកមើលគោលដៅផ្សេងទៀតជាការបម្រុងទុកក្នុងករណី Anthony ផ្ទេរទៅ ទឹកដី Anfield ។

Anthony គឺជាខ្សែប្រយុទ្ធឆ្នើមមួយរូបនៅ Ajax ដែលលេងក្រោមការដឹកនាំរបស់លោក Erik Ten Hag ដោយគេបានស៊ុតបញ្ចូលទី២២គ្រាប់និងបញ្ជូនបាល់ ២០គ្រាប់ ក្នុងការបង្ហាញខ្លួន៧៨ប្រកួត៕