Harry Kane បាន​ទាត់​បាល់​ពិន័យ​១១ម៉ែត្រ​នៅនាទី៩០​បូក​០៥ ធ្វើឲ្យ Tottenham Hotspur ស្មើ​ Liverpool ដោយ​លទ្ធផល២​ទល់នឹង២ ក្នុង​ការ​ប្រកួតក្របខណ្ឌ  Premi​er League នៅ​ថ្ងៃ​អាទិត្យ ទី០៤ កុម្ភៈ ។

photo of Harry Kane
Kane missed one penalty and scored another at Anfield

Mohamed Salah បាន​ស៊ុតនាំ​មុខឲ្យ​ Liverpool តាំងពីនាទីទី០៣ ហើយដល់នាទី៨០ កីឡាករ Victor Wanyama បានសុតឲ្យ Spurs តាមស្មើវិញ ។

ដល់នាទី៨៧ Spurs ទទួល​បាន​បាល់ប៉េណាល់ទី បន្ទាប់ពី​អ្នកចាំទី Loris Karius បង្កកំហុសលើ Kane ។ ខ្សែប្រយុទ្ធអង់គ្លេសរូបនេះ​ប៉េណាល់ទីមិនចូលឡើយ ។

Salah ក៏​ស៊ុតឲ្យ Liverpool នាំមុខម្ដងទៀតនៅនាទី៩០បូក១ តែ៤នាទីក្រោយ​មក មាន់ខ្នាយមាសបាន​បាល់ប៉េណាល់ទីម្ដងទៀត ហើយ Kane ក៏​ទាត់ចូលធ្វើឲ្យ Spurs តាមស្មើក្នុងលទ្ធផល ២ ទល់នឹង ២ ។

អ្នកចាត់ការ​ក្រុមហង្សក្រហម លោក Jurgen Klopp អះអាងថា លោក​មិនសប្បាយចិត្តទេចំពោះ​សេចក្ដីសម្រេចនេះ ។

ប្រភព : bbc