photo of  Premier League
liverpool 3-0 southampton

ក្រុមបាល់ទាត់ហង្សក្រហម Liverpool បានឡើងទៅឈរកំពូលតារាង Premier League សារជាថ្មីក្រោយយកឈ្នះ Southampton នៅ Anfield ដោយលទ្ធផល ៣ទល់នឹង០។

សម្រាប់ក្នុងការប្រកួតគ្រាប់នាំមុខដំបូងរបស់ក្លឹប Liverpool រកបានដោយការធ្វើឲ្យចូលទីខ្លួនឯងរបស់កីឡាករខ្សែការពា Hoedt ក្លឹប Southampton នៅនាទីទី ១០ ក្នុងតង់ទី១ គ្រាដែលកីឡាករខ្សែការពា Matip រកបានមួយគ្រាប់បន្ថែមនៅនាទីទី ២១ ខណៈកីឡាករខ្សែប្រយុទ្ធឆ្នើម Mohamed Salah រកគ្រាប់ទី៣ នៅនាទីទី ៤៥ ។

photo of Liverpool
Liverpool លុត Southampton 3-0 ​ឈរលើ​កំពូល​តារាង Primer League

គិតត្រឹមការប្រកួតក្នុងសប្តាហ៏ទី ៦នេះក្លឹបហង្សក្រហម Liverpool បានឡើងឈរលើកំពូលតារាង Primer League នឹងមាន ១៨ពិន្ទុគ្រាដែលក្លឹប Manchester City ឈរនៅលេខ ២មាន ១៦ ពិន្ទុក្រោយយកឈ្នះក្លឹប Cardiff 5-0៕

គួរបញ្ជាក់ដែរថា ក្រុមហង្សក្រហម Liverpool បានក្លាយជាក្រុមតែមួយគត់ក្នុងក្របខណ្ឌ Premier League រដូវកាលនេះ ដែលអាចរក្សាកំណត់ត្រា១០០% របស់ខ្លួនបាន ពោលគឺមិនដែលស្គាល់ពាក្យថាចាញ់ ឫស្មើឡើយ គិតត្រឹមសប្ដាហ៍ទី៦ នេះ។

photo of Liverpool
Liverpool លុត Southampton 3-0 ​ឈរលើ​កំពូល​តារាង Primer League