photo of Liverpool
Liverpool 0-3 Napoli

ម្ចាស់ជើងឯកអឺរ៉ុប UEFA Champions League ហង្សក្រហម Liverpool បានរងបរាជ័យ ៣-០ ក្រោមថ្វី ចើងរបស់ Napoli ក្នុងជំនួបមិត្តភាពអន្តរជាតិនាយប់មិញនេះ មុន១សប្តាហ៍ប្រជែងយកពានបើករដូវកាល FA Community Shield ទល់នឹងក្រុមខ្លាំង Manchester City។

photo of Liverpool
Liverpool 0-3 Napoli

កីឡាករខ្សែប្រយុទ្ធជួរមុខ Lorenzo Insigne រកបានគ្រាប់ទី១ នៅនាទី១៨ មុនពេលមិត្តរួមក្រុម Arkadiusz Milik រកបានគ្រាប់ទី២ នៅនាទី២៩ និងគ្រាប់ទី៣ នៅនាទី៥២ ដោយកីឡាករ Amin Younes នៅកីឡដ្ឋាន Murrayfield បញ្ចប់៤ប្រកួត នៃក្រុមរបស់លោក Jurgen Klopp នៅ pre-season ដោយមិនដែលទទួលបានជ័យជម្នះទាល់តែសោះ។

photo of Jurgen Klopp
លោក Jurgen Klopp

សមាជិកចំនួន ៧នាក់ដែលបានយកឈ្នះ Tottenham Hotspur នៅវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ត្រូវបានដាក់ចូលលេងបាន តែធ្វើមិនបានល្អឡើយ ខណៈខ្សែប្រយុទ្ធសំខាន់មានដូចជា Sadio Mane, Roberto Firmino និង Mohamed Salah បន្តអវត្តមានដដែល រួមជាមួយម្ចាស់ស្រោមដៃមាស Alisson ទៀតផង ដែលទើបជួយម្ចាស់ផ្ទះប្រេស៊ីលឈ្នះជើងឯក Copa America 2019 ថ្មីៗនេះ៕