photo of liverpool
liverpool 3-0 man city

ហង្សក្រហម Liverpool  បានលត់លត់ Manchester City យ៉ាងចាស់ដៃនៅលទ្ធផល ៣-០ ក្នុង​ជើង​ទី​១ វគ្គ ៨ក្រុម​ចុងក្រោយ នៃការប្រកួតក្រប​ខណ្ឌ UEFA Champions League ​កាលពី​រាត្រី​ថ្ងៃ​ពុធ​ម្សិល​ម៉ិ​ញ​នេះ។

ការប្រកួតចាប់ផ្តើមមិនទាន់បានប៉ុន្មានផង កីឡាករឆ្នើម Mohamed Salah បានជួយឲ្យ Liverpool បើកការនាំមុខនៅនាទីទី១២ ខណៈរំលងបានប៉ុន្មាននាទីក្រោយ ខែ្សបម្រើ Alex Oxlade-Chamberlain ស៊ុតមួយជើងពីចំងាយ ជួយឲ្យ Liverpool រកបានមួយគ្រាប់ទៀត នៅនាទីទី២១។ លុះនាទីទី៣១  Sadio Mane បានតែតបញ្ចូលទីបន្ថែមមួយគ្រាប់ទៀតធ្វើឲ្យ ក្រុម Liverpool យកឈ្នះ ក្រុម Manchester City ក្នុងទឹកដីខ្លួនឯងដោយលទ្ធផល ៣ទល់០ ដោយការស៊ុតបាល់បញ្ចូលទី ៣គ្រាប់ក្នុងចន្លោះពេល ១៩នាទីប៉ុណ្នោះ ។

photo of liverpool
liverpool 3-0 man city
photo of liverpool
liverpool 3-0 man city

ជ័យជម្នះនេះបានធ្វើឲ្យ Liverpool កក់កៅអីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត ហើយថែមទាំងបង្កើតកំណត់ត្រាមិនដែលចាញ់ ១៥ លើកជាប់គ្នានៅក្នុងការប្រកួតក្របខ័ណ្ខ Champions League នៅលើទឺកដី Anfield គិតចាប់ពីឆ្នាំ ២០១៤ មក។ ហើយវាក៏​ជា​ជ័យជម្នះ​លើក​ទី​២​ហើយ​សម្រាប់​ក្រុម​របស់លោក Jurgen Klopp បន្ទាប់ពី​យកឈ្នះ​លើ​ក្រុម​របស់លោក ep Guardiola នៃ​ការប្រកួត​ពាន​ក្នុងស្រុក Premier League រដូវ​កាល​នេះ ក្នុង​លទ្ធផល​៤-៣ កាលពី​ខែមករា​កន្លងទៅ​៕