photo of Liverpool
Liverpool

ជាប្រវត្តិសាស្រ្តថ្មីមួយរបស់ក្រុមខ្លាំងមកពីលីគកំពូលអឺរ៉ុប UEFA Champions League ហង្សក្រហម Liverpool ដែលបានលើកពានរង្វាន់ FIFA Club World Cup 2019 ជាលើកដំបូងក្រោយយកឈ្នះក្រុមមកពីប្រេសុីល Flamengo ក្នុងលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រដែលការប្រកួតនេៈ ធ្វើឡើងនាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៩ នៅទឹកដីប្រទេសកាតា ដែលជាទីកន្លែងត្រៀមប្រកួតដណ្តើមពានបាល់ទាត់ពិភពលោក World Cup 2022។

ការប្រកួតរវាងក្រុមជើងឯកលីគមកពីតំបន់ផ្សេងគ្នាមាន Liverpool របស់អង់គ្លេស និងក្រុម Flamengo របស់ប្រេសុីល ដែលជាម្ចាស់ពាន Copa Libertadores 2019 នៃតំបន់អាមេរិកឡាទីន ស្ថិតក្នុងការប្រកួតយ៉ាងស្វិតស្វាញនៅ៩០នាទីដំបូងក្រុមទាំងពីបានត្រឹមស្មើគ្នា០-០


ហើយក៏បានឈានដល់ម៉ោងបន្ថែម ១៥នាទី២ដង តែកីឡាករខ្សែប្រយុទ្ធឆ្នើម Roberto Firmino របស់ Liverpool ធ្វើបានគ្រាប់ជ័យជម្នះនៅនាទី៩៩ ខណៈក្រុមទាំងពីរបង្កើតកំហុសត្រូវអាជ្ញាកណ្តាលពិន័យកាតលឿងរហូត ៦លើកក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ។

គួរបញ្ជាក់ផងថា សម្រាប់ក្រុមរបស់អង់គ្លេស Liverpool ដែលជាម្ចាស់ពានលីគអឺរ៉ុប UEFA Champions League ៦សម័យកាល និងបច្ចុប្បន្នទើបតែឈ្នះពានរង្វាន់ FIFA Club World Cup 2019 ជើងឯកលើកដំបូង ខណ:ក្រុមដែលដឹកនាំដោយលោក Klopp បាននិងកំពុងឈរកំពូលតារាង Premier League 2019-2020 មាន ៤៩ពិន្ទុផងដែរ៕