ក្រុម Liverpool ​បាន​លើក​ពាន​រង្វាន់ FIFA Club World Cup ​បាន​សម្រេច​ដូច​បំណង​ហើយ ​ក្រោយ​ពី Firmino ​រក​បាន​១​គ្រាប់​នៅ​ម៉ោង​បន្ថែម ​នាទី​៩៩ ​ជួយ​ក្រុម​ឈ្នះ Flamengo ​១-០។

FIFA Club World Cup
ក្រុម Liverpool ​បាន​លើក​ពាន​រង្វាន់ FIFA Club World Cup

​សម្រាប់​ការ​ប្រកួត​នេះ ​ក្រុម​ហង្ស​ក្រហម Liverpool ​មិន​អាច​ទម្លាយ​សំណាញ់​ទី​របស់​ក្រុម Flamengo ​បាន​ឡើយ​នៅ​រយៈ​ពេល​៩០​នាទី​ពេញ។ ​ពួកគេ​បាន​ត្រឹម​ស្មើ​គ្នា ០-០ ​ប៉ុណ្ណោះ ដោយ​ត្រូវ​រង់ចាំ​ដល់​ម៉ោង​បន្ថែម​នាទី​៩៩ ​ទើប ​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Firmino ​រក​បាន​១​គ្រាប់ ​ដែល​ជា​គ្រាប់​បាល់​ជ័យជម្នះ​តែ​ម្ដង។

ក្រុម Liverpool
ក្រុម Liverpool ឈ្នះ Flamengo ​១-០

នេះ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត​សម្រាប់​ក្រុម​ហង្ស​ក្រហម ​យក​ពាន​រង្វាន់​អន្តរជាតិ​មក​ឱ្យ​អ្នក​គាំទ្រ​នៅ​អង់គ្លេស ខណៈ​ដែល​នេះ​នឹង​កាន់​តែ​ជំរុញ​ទឹក​ចិត្ត​ក្រុម​នេះ​កាន់​តែ​ខ្លាំង​ថែម​ទៀត ដើម្បី​យក​ពាន​រង្វាន់​លីគ​កំពូល​អង់គ្លេស​នា​រដូវ​កាល​នេះ។

Liverpool
Liverpool លើក​ពាន​រង្វាន់ FIFA Club World Cup

យ៉ាងណាមិញ ​បាន​ឈ្នះ​ពាន​រង្វាន់​មែន ប៉ុន្តែ​ក្រុម​របស់​លោក Klopp ​បាន​បាត់​បង់​កីឡាករ​សំខាន់​ម្នាក់​គឺ Alex Oxlade-Chamberlain ​ដែល​រង​របួស​ត្រូវ​ប្ដូរ​ចេញ។ គេ​មិន​ទាន់​ប្រាកដ​ថា​របួស​ជង្គង់​នៅ​កន្លែង​ដដែល​នេះ ​អាច​នឹង​ធ្វើ​ឱ្យ​រូបគេ​សម្រាក​ប៉ុន្មាន​សប្ដាហ៍​នោះ​ទេ៕