photo of​ Liverpool
Liverpool លើកពាន UEFA Super Cup

Liverpool ម្ចាស់ជើងឯក UEFA Champions League បានយកឈ្នះ Chelsea ម្ចាស់ពាន UEFA Europa League ដោយ​លទ្ធផលប៉េណាល់ទី៥ទល់នឹង៤ដើម្បីគ្រងពាន UEFA Super Cup 2019 នៅថ្ងៃពុធ ទី១៤ ខែសីហា នាក្រុងអ៉ីស្តាន់ប៊ុល ប្រទេសទួរគី។

photo of​ Liverpool
Liverpool

ក្នុងការប្រកួត៩០នាទី ក្រុមទាំងពីរស្មើគ្នា១ទល់នឹង១ ដោយ Olivier Giroud អ្នករកគ្រាប់បាល់ឲ្យតោខៀវនាំមុខមុននៅនាទី៣៦ មុន Sadio Mane តាមស្មើវិញនៅនាទី៤៨។

ការប្រកួតក៏បន្ថែម១៥នាទីពីរដង ហើយ Mane ដដែលឲ្យហង្សក្រហមនាំមុខវិញនៅនាទី៩៥ តែដល់នាទី១០១ Jorginho ស៊ុតពិន័យតាមស្មើវិញ។

photo of​ Liverpool
Liverpool

ការប្រកួតឈានដល់កាត់សេចក្ដី១១ម៉ែត្រ។​ ខ្សែប្រយុទ្ធ Tammy Abraham ទាត់មិនចូល ដោយប៉ះជើងអ្នកចាំទី Adrian៕