Liverpool បាន​បន្ត​យកឈ្នះម្ចាស់ផ្ទះ Manchester City 1ទល់នឹង2 ថែមទៀត​ក្នុងការប្រកួតបាល់ទាត់​ពាន​រង្វាន់ UEFA Champions League វគ្គ​8ក្រុម​ចុងក្រោយ ជើងទី2 កាលពីយប់មិញនេះ ។

photo of Manchester City vs Liverpool
Manchester City vs Liverpool

កាលពីជើងទី1 Man City បានរងគ្រោះ 3គ្រាប់មកហើយនោះ ដូច្នេះការប្រកួតកាលពីម្សិលមិញ គឺតម្រូវអោយពួកគេត្រូវការរកឲ្យបាននូវគ្រាប់បាល់ជាដាច់ខាត ពោលគឺយ៉ាងហោចណាស់ក៏បាន 3គ្រាប់ដែរ ទើបអាចមានដង្ហើមក្នុងពានរង្វាន់មួយនេះ។

ចាប់ផ្ដើមត្រឹមនាទីទី2 តង់ទី1 ប៉ុណ្ណោះ ខែ្សប្រយុទ្ធវ័យក្មេង Gabriel Jesus បាន​ស៊ុត​បញ្ចូលទី​ឲ្យម្ចាស់ផ្ទះ Man City នាំមុខ​មុន​តាំងពីនាទីទី06 បន្ទាប់ពីទទួល​បាល់ពីការបញ្ជូនដោយ Raheem Sterling។ ប៉ុន្តែដល់នាទី56 Mohamed Salah តាម​ស្មើវិញ មុន Roberto Firmino ស៊ុតគ្រាប់ជ័យជម្នះ​នៅនាទី77 ។ សរុប​ទាំងពីរជើង Liverpool ឈ្នះ​ 5ទល់នឹង1 ។

លទ្ធផល 2-1 នេះ បានរក្សារហូតដល់ចប់ការប្រកួត ដែលធើ្វឲ្យ Liverpool បំបាក់ Man City ក្នុងលទ្ធផលសរុបទាំងពីរជើង 5-1 និងបានបន្ដទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Champions League៕

X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ BBC