ក្រុមហង្សក្រហម Liverpool បានលត់ក្រុមមកពីអីុតាលី Roma ដល់ទៅ 5-2 ក្នុងការប្រកួតជើងទី1 វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League កាលពីយប់មិញនេះ។

photo of Liverpool ឈ្នះ Roma 5-2
Liverpool ឈ្នះ Roma 5-2

ជំនួបនៅកីឡដ្ឋាន Anfield ក្រុមរហស្សនាមថាហង្សក្រហមរកបាន 2គ្រាប់នៅវគ្គទីមួយស៊ុតបញ្ចូលទីដោយអតីតខ្សែប្រយុទ្ធឆ្នើម Roma ផ្ទាល់គឺ Mohamed Salah 2គ្រាប់តែឯងនៅនាទីទី36 និង45។ ចូលវគ្គទីពីរជើងឯកទ្វីបអឺរ៉ុប 5សម័យកាលនេះបានបន្ថែម 3គ្រាប់ទៀតរកបានដោយ Mane នាទី56 និង Firmino 2គ្រាប់នាទី62 និង69។

លុះដល់នាទីទី81 ខ្សែប្រយុទ្ធរបស់ Roma កីឡាករ Eden Dzeko វាយបក​បាន​មួយគ្រាប់មកវិញ ហើយ 4នាទីបន្ទាប់កីឡាករ Diego Perotti ស៊ុតប៉េណាល់ទីគ្រាប់ទី2 មុនចង់ការប្រកួត ។

ការប្រកួតជើងទីពីរនឹងធ្វើឡើងនៅថ្ងៃទី 3ខែឧសភា ឆ្នាំ2018 ខាងមុខនេះ នៅទឹកដី Stadio Olimpico របស់ Roma វិញម្ដង ដើម្បីកាត់សេចក្ដីថាតើក្រុមណាមានសំបុត្រយន្តហោះទៅវគ្គផ្ដាច់ព្រ័ត្រ ដែលធើ្វឡើងក្នុងប្រទេសអ៊ុយក្រែន៕

X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com
ប្រភពពី៖ dailymail