អ្នកចាត់ការរបស់ហង្សក្រហម Liverpool លោក Jurgen Klopp បានសម្រេចមិនឱ្យខ្សែបម្រើ Xherdan Shaqiri ធ្វើដំណើរទៅប្រទេសស៊េប៊ីជាមួយក្រុម Liverpool ដើម្បីប្រកួត UEFA Champions League ទល់នឹងក្រុម Red Star Belgrade នៅយប់នេះទេ ព្រោះដើម្បីគារពារសុវត្ថិភាពរបស់គាត់ ណាមួយកីឡាករសញ្ចាតិស្វីសរូបនេះ មានរឿងយោបាយទាក់ទង់នឹងប្រទេសស៊េប៊ី។

Liverpool ហោះហើរទៅ​ប្រទេស​ស៊េប៊ី​​ ដោយគ្មាន Shaqiri ព្រោះដើម្បី​​​ការរពារ​សុវត្ថិភាពគាត់
Liverpool ហោះហើរទៅ​ប្រទេស​ស៊េប៊ី​​ ដោយគ្មាន Shaqiri ព្រោះដើម្បី​​​ការរពារ​សុវត្ថិភាពគាត់

ខ្សែបម្រើសញ្ចាតិស្វីសរូបនេះ បានកើតនៅប្រទេសកូសូវ៉ូ ដែលទទួលបានឯករាជ្យ ទាំងដែលប្រទេសស៊េប៊ី មិនទទួលស្គាល់ឯករាជ្យភាព។ ខ្សែបម្រើរូបនេះ មានម្តាយឪពុកជនជាតិកូសូវ៉ូ-អាល់បានី និងធ្លាប់អបអរកាយវិការឥន្ទ្រីតំណាងឱ្យទង់ជាតិអាល់បានី នៅពេលគាត់ស៊ុតគ្រាប់ជ័យជម្នះលើស៊េប៊ី នៅចុងម៉ោង កាល World Cup 2018។ ហើយប្រកួតនោះ Shaqiri ក៏បានពាក់ស្បែកជើងមានទង់ជាតិស្វីសម្ខាង និងទង់ជាតិកូសូវ៉ូម្ខាង ដែលធ្វើឱ្យអ្នកគាំទ្រស៊េប៊ី មិនសប្បាយចិត្តនោះទេចំពោះរូបលោក។

គ្រូបង្វឹករបស់ហង្សក្រហម Liverpool លោក Jurgen Klopp បាននិយាយថា៖ «វាជាស្ថានការណ៍មួយដែលយើងនឹងទៅទីក្រុង Belgrade ដ៏អស្ចារ្យជាក្រុមកីឡាបាល់ទាត់ដើម្បីលេងបាល់ទាត់។ ពួកយើងទៅប្រទេសស៊េប៊ីដើម្បីលេងបាល់ទាត់មិនមែននយោបាយទេ។ ដូច្នេះ Shaqiri រូបគេមិនបានទៅជាមួយពួកយើងទេ ព្រោះគាត់ជាប់ពាក់ព័ន្ននឹងនយោបាយជាមួយប្រទេសនេះ គាត់ក៏បានយល់ព្រមជាមួយយើងដែរ ព្រោះដើម្បី​​​សុវត្ថិភាព»

ប្រភព៖ Dailymail