Liverpool អាចនឹងដាក់ជម្រើស ១១ នាក់នេះពេលប៉ះ Chelsea នៅ Super Cup
14 Aug 2019 - 11:29:36 SHARE

ការប្រកួតរវាង Chelsea និង Liverpool នៅឯកីឡដ្ឋាន Vodafone Arena ដែលធ្វើឡើងនាវេលាម៉ោង ០២:០០ នាទីរំលងអាធ្រាត្រ បានក្លាយជាប្រធានបទដ៏ក្តៅគគុកមួយដែលអ្នកគាំទ្របានជជែកនិងត្រៀមខ្លួនរួចរាល់ក្នុងការទស្សនាប្រកួតដ៏ជក់ចិត្ត។
ក្លឹបហង្សទើបតែបរាជ័យក្រោមថ្វីជើង City នៅពានរង្វាន់ Community Shield តែសងបាន ៤-១ នៅជុំដំបូងទល់ Norwich នៅ Premier League។ ខណៈ Chelsea បានស្ពឹកមុខយ៉ាងដំណំនៅមុននេះ ក្រោមលទ្ធផល ៤-០ របស់ Man Utd នៅឯ Old Trafford។
តាមរយៈការព្យាករណ៍របស់ Sportsmole បានបង្ហាញនូវជម្រើស ១១ នាក់ដំបូងដែលក្លឹបហង្សអាចនឹងប្រើប្រាស់នៅរាត្រីនេះ។ ក្នុងនោះអ្នកចាំទី Alisson និង Nathaniel Clyne ត្រូវអវត្តមានដោយសារបញ្ហារបួស។
- អ្នកចាំទី: Adrian
- ខ្សែការពារ: Robertson, Van Dijk, Matip, Arnold
- ខ្សែបម្រើ: Fabinho, Henderson, Milner
- ខ្សែប្រយុទ្ធ: Mane, Origi, Salah
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព