Liverpool ដាក់គោលដៅនាំយកខ្សែការពារវ័យ ២២ ឆ្នាំពី Leipzig តម្លៃ ៥៧លានដុលា្លរ
Liverpool កំពុងដាក់គោលដៅឲ្យបានលឿននាំយកខ្សែការពារកណ្ដាលរបស់ Leipzig ហើយក៏ជាកីឡាករលេងឲ្យជម្រើសជាតិបារាំងក្រោមអាយុ២១ឆ្នាំ Ibrahima Konate ដែលទើនមានវ័យ២២ឆ្នាំ មកកាន់ Anfield នៅរដូវក្ដៅខាងមុខនេះក្នុងតម្លៃ ៤០ លានផោនស្មើ ៥៧ លានដុល្លារ។

ហង្សក្រហមបានជួបគ្នារួចហើយ ក្នុងការចរចាយកខ្សែការពារខាងលើ ក្នុងតម្លៃទិញផ្ដាច់កុងត្រាប្រមាណ ៤០លានផោន។ Konate បង្ហាញខ្លួនបាន ៩០ ប្រកួតគ្រប់ក្របខណ្ឌក្នុងការស្នាក់នៅ Leipzig ចំនួន ៤ រដូវកាល។ រឿងដែលធ្វើឲ្យលោក Jurgen Klopp ចាប់អារម្មណ៍ចង់បានរូបគេ ដោយសារកាលពីរដូវកាល២០១៩-២០២០ Konate បានក្លាយជាខ្សែការពារសំខាន់របស់ Leipzig ហើយជួយក្រុមនេះឲ្យស្ថិតនៅលេខ២ក្នុងតារាង Bundesliga រដូវកាលមុន។
បើនិយាយពីវិបត្តិខ្សែការពារ Liverpool រដូវកាលមុនស្ទើរតែមិនអាចជាប់ Top4 ដោយសាកីឡាករសំខាន់ៗរបួសដូចជា Virgil van Dijk, Joe Gomez and Joel Matip បានរងរបួស។ យ៉ាងណារដូវកាលថ្មីពូកគេនឹងត្រឡប់មកវិញ ប៉ុន្តែ Klopp នៅតែចង់បានខ្សែការពារបន្ថែមដើម្បីពង្រឹងតំបន់ការពាររបស់ខ្លួន៕