photo of Sadio Mane
Liverpool ​តំឡើង​ប្រាក់​សប្ដាហ៍​ឱ្យ Sadio Mane

ក្លឹប Liverpool ​បាន​សម្រេច​តំឡើង​តម្លៃ​ខ្លួន​ប្រចាំ​សប្ដាហ៍​ឱ្យ​ទៅ​ខ្សែ​ប្រយុទ្ធ  Sadio Mane ​បន្ទាប់​ពី​មើល​ឃើញ​ថា​រូបគេ​ពិត​ជា​បាន​ជួយ​ក្រុម​យ៉ាង​ច្រើន​ក្នុង​រយៈ​ពេល​២​រដូវ​កាល​មក​នេះ។

Liverpool ​ទិញ Mane ​ពី​ក្រុម Southampton ​ក្នុង​តម្លៃ​ខ្លួន​៣០​លាន​ផោន ​ក្នុង​រដូវ​កាល​២០១៦​កន្លង​ទៅ។ វត្តមាន​របស់​កីឡាករ​រូប​នេះ ​បាន​ដើរ​តួ​យ៉ាង​សំខាន់​ដែល​បាន​នាំ​ក្រុម​ហង្ស​ក្រហម ​បាន​ឡើង​ដល់​វគ្គ Champions League ​នៅ​រដូវ​កាល​មុន​នេះ។ ក្រុម​ដែល​ដឹក​នាំ​ដោយ​លោក Klopp ​រំពឹង​ថា​កិច្ច​សន្យា​ដែល​នៅ​សល់​៣​ឆ្នាំ​ទៀត ​របស់ Mane ​ក្លឹប​នឹង​តំឡើង​តម្លៃ​ខ្លួន​របស់​គេ​ឱ្យ​បាន​ខ្ពស់​ជាង​នេះ (បច្ចុប្បន្ន​១​សែន​ផោន ​ក្នុង​១​សប្ដាហ៍) ​ដើម្បី​រក្សា​រូប​គេ​ឱ្យ​បាន។

photo of Sadio Mane
Liverpool ​តំឡើង​ប្រាក់​សប្ដាហ៍​ឱ្យ Mane
photo of Salah, Firmino
Salah ​និង Firmino