photo of Alex Oxlade-Chamberlain
ខ្សែ​បម្រើ Alex Oxlade-Chamberlain

ក្រុម Liverpool ​បាន​សម្រេច​បន្ដ​កុងត្រា​ឱ្យ​ Alex Oxlade-Chamberlain ​រហូត​ដល់​ឆ្នាំ​២០២៣ ​ក្រោយ​ពី​ខ្សែ​បម្រើ​រូប​នេះ​ធ្វើ​បាន​ល្អ​កាល​ពី​រដូវ​កាល​កន្លង​ទៅ។

ខ្សែ​បម្រើ​ស្លាប​ខាង​លើ​ទើប​ចូល​រួម​ជាមួយ​ក្រុម​វិញ​​កាល​ពី​ជិត​ចប់​រដូវ​កាល​មុន ក្រោយ​ខកខាន​ដោយសារ​តែ​របួស​ជង្គង់​របស់​គេ​តាំង​ពី​ខែ​មេសា​ឆ្នាំ​២០១៨។ Chamberlain ក៏​ជា​ចំណែក​សំខាន់​មួយ​របស់​ក្រុម​ហង្ស​ក្រហម​បាន​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​ផង​ដែរ។ ​ការ​ធ្វើ​បាន​ល្អ​ជាមួយ​ក្រុម​នេះ​ហើយ ទើប​លោក Klopp ​ចង់​រក្សា​រូបគេ​ទុក​រហូត​ដល់​ឆ្នាំ​២០២៣​នេះ។

កីឡាករ​វ័យ​២៦​ឆ្នាំ​ខាង​លើ​បាន​ចូល​រួម​ជាមួយ​ក្រុម Liverpool ​នៅ​ឆ្នាំ​២០១៧ ​គ្រា​ដែល​រូបគេ​ផ្លាស់​ពី​ក្រុម Arsenal ​មក ក្នុង​តម្លៃ​ខ្លួន​៣៥​លាន​ផោន។ ​គិត​ត្រឹម​បច្ចុប្បន្ន​នេះ​រូបគេ​លេង​បាន​៤៧​ប្រកួត​ហើយ ដោយ​រក​បាន​៥​គ្រាប់​ផង​ដែរ៕