photo of Hugo Lloris
អ្នកចាំទី Hugo Lloris រងរបួសកាល​ពី​យប់​មិញ​
Tottenham Hotspur ​បាន​បញ្ចប់​លទ្ធផល​បរាជ័យ ៣-០ ទល់​ក្រុម​ម្ចាស់​ផ្ទះ Brighton កាល​ពី​យប់​មិញ។ ការ​ខកខាន​ស្វែងរក​ជ័យជម្នះ​សម្រាប់​ក្រុម​មួយ​នេះ​បាន​កើត​ឡើង​បន្ត​កន្ទុយ​គ្នា​ឥត​ឈប់ នៅ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​ដែល​បង្ក​ឲ្យ​មាន​ការ​រិះគន់​ជា​ខ្លាំង។
photo of Harry Kane
Harry Kane កីឡាកររបស់​ Tottenham Hotspur
កាល​ពី​យប់​មិញ Hugo Lloris ​បាន​ជួប​បញ្ហា​របួស ក្រោយ​ភ្លាត់​ហក់​ចាប់​បាល់​ខុស​បច្ចេកទេស​នៅ​ដើម​តង់​ដំបូង​បាន​ប៉ុន្មាន​នាទី។ ប៉ុន្តែ​បើ​និយាយ​ពី​ការ​លេង​ ៩០ នាទី​ពេញ កីឡាករ​បង្ហាញ​ទម្រង់​លេង​ខ្សោយ​បំផុត​នោះ​គឺ Harry Kane ដែល​ជា​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ។
photo of Aaron Connolly
Aaron Connolly កីឡាករ របស់​ Brighton
នៅ​តំបន់​ជួរ​មុខ​មាន Son, Eriksen និង Lamela អម​ដោយ​ខ្សែ​ប្រយុទ្ធ​កណ្តាល Harry Kane ប៉ុន្តែ​ឱកាស​នៃ​ការ​ស៊ុត​ចំ​គោលដៅ​គឺ​កើត​ឡើង​ត្រឹម ៣ លើក​គត់ ដែល​ក្នុង​នោះ​មាន​ចំណែក​របស់ Harry Kane ​ត្រឹម​ ១ ជើង​ប៉ុណ្ណោះ។ ការ​វាយ​តម្លៃ​រួម​កីឡាករ​សញ្ជាតិ​អង់គ្លេស​ទទួល​បាន​ពិន្ទុ ៥,៩ ខណៈ Man Of The Match ក្នុង​ការ​ប្រកួត​ធ្លាក់​ទៅ​លើ​កីឡាករ

Aaron Connolly ​រក​បាន​ពីរ​គ្រាប់​ម្នាក់​ឯង​ឲ្យ Brighton។ នេះ​បើ​យោង​តាម​គេហទំព័រ WhoScored ​បាន​ធ្វើ​ការ​វាយ​តម្លៃ៕