ខ្សែបម្រើវ័យក្មេង Ruben Loftus-Cheek ស៊ុតបញ្ចូលទី 3គ្រាប់ជួយ តោខៀវ Chelsea​ យកឈ្នះលើក្រុម BATE Borisov  3ទល់នឹង1 ក្នុងវគ្គសន្សំពិន្ទុ Europa League កាលពីយប់មិញ។

Loftus-Cheek ស៊ុយ3គ្រាប់ជួយ Chelsea យកឈ្នះ BATE នៅ Europa League
Loftus-Cheek ស៊ុយ3គ្រាប់ជួយ Chelsea យកឈ្នះ BATE នៅ Europa League

3គ្រាប់របស់ក្រុម Chelsea ដែលធ្វើបានដោយខ្សែបម្រើ Ruben Loftus-Cheek តែម្នាក់ឯងនេះ បានធ្វើឱ្យរូបគេក្លាយទៅជាកីឡាករអង់គ្លេសមួយរូបទៀត ដែលអាចស៊ុតបញ្ចូលទីបាន 3គ្រាប់ម្នាក់ឯង បន្ទាប់ពីខ្សែប្រយុទ្ធ Harry Kane ដែលធ្លាប់ធ្វើបានសម្រេចកាលពីក្រុម Spurs របស់គេ យកឈ្នះទៅលើក្រុម Asteras Tripolis កាលពីឆ្នាំ 2014 កន្លងទៅ។ ចំណែកមួយគ្រាប់របស់ BATE Borisov ស៊ុត​បញ្ចូល​ទី​ដោយខ្សែបម្រើ Alexei Rios នៅ​នាទី​79។​​

Chelsea ពេល​នេះ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​បរាជ័យ​ឡើយ​ពី​ 13​ប្រកួត​រដូវ​កាល​នេះ​ ក្នុង​នោះ​ពួកគេ​ឈរ​លេខ​៣3នៅ​ Premier League និង​ឈាន​ដល់​វគ្គ​16​ក្រុម​ចុង​ក្រោយ​ពាន​ League Cup។ នឹងលេងលើកំពូលតារាងវគ្គសន្សំពិន្ទុ Europa League ក្នុងពូល L ខណៈដែរលេខ2 គឺ BATE Borisov នេះឯង៕


X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភព៖ BBC