គ្រូបង្វឹកថ្មីរបស់ក្លឹប Real Madrid លោក Julen Lopetegui បាននិយាយថា ការបរាជ័យក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA Super Cup ដោយចាញ់ Atletico Madrid 4ទល់នឹង2 កាលពីយប់មិញនេះ។ គឺមិនអាចធ្វើឱ្យលោកផ្លាស់ប្ដូរគំនិតចង់បានកីឡាករថ្មីនឹងលក់កីឡាករចាស់ឡើយ។

Julen Lopetegui
Julen Lopetegui

Julen Lopetegui ថា៖ «ការប្រកួតពួកយើងបានចាប់ផ្តើមយ៉ាងល្អ ពួកយើងស៊ុតបញ្ចូលទីបានមុន ការចាញ់យប់មិញគឺពួកយើងមិនអាចគិតដល់នោះទេ។ កីឡាបាល់ទាត់គឺមានថ្ងៃល្អនិងអាក្រក់, អ្នកឈ្នះឬចាញ់។ នៅក្នុងពេលវេលាបន្ថែមទៀតយើងបានធ្វើបានយ៉ាងល្អពីដំបូង។ ប៉ុន្តែគ្រាប់បាល់ទីបីរបស់ពួកគេបានធ្វើឱ្យពួកយើងបាត់បង់អារម្មណ៍និងការលេង ហេតុដូចនោះហើយទើបធ្វើឱ្យពួកគេស៊ុតមួយគ្រាប់ទៀតបាន» ។

អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញរូបនេះបន្តទៀត៖ «តម្រូវការរបស់ក្លឹបគឺមិនផ្លាស់ប្ដូរ ការប្រកួត La Liga គឺវាពិតជាសំខាន់សម្រាប់ខ្ញុំ។ សុំទោះផងក្នុងការប្រកួតចាញ់យប់មិញ ខ្ញុំសន្យាថា នឹងលេងឱ្យបានល្អក្នុងប្រកួតនាៗពេលក្រោយ»

ការបរាជ័យវគ្គផ្តាច់ព្រ័ត្រកាលពីយប់មិញនេះ វាគឺជាលើកដំបូងរបស់ក្រុម Real Madrid ក្នុងរយៈពេល 18 ឆ្នាំកន្លងមក ៕

ប្រភពពី៖ Marca