photo of Louis van Gaal and Daley Blind
Louis van Gaal and Daley Blind of Manchester united

អតីត​អ្នក​ចាត់​ការ​  Manchester United លោក​​​ Louis van Gaal បាន​លើក​ឡើង​ថា Daley Blind  ពេល​នេះ​​​កំពុង​ត្រូវ​គេ​ធ្វើ​បាប ហើយ​គេ​គួរ​តែ​ពិចារណា​ចេញ​ពី Man Utd ទៅ​ចូលរួម​ជាមួយ​ Barcelona ។

កីឡាករ​ហូឡង់​​បាន​ក្លាយ​ត្រឹម​ជា​តួ​ជំនួស​ប៉ុណ្ណោះ នៅ​កីឡដ្ឋាន  Old Trafford ក្នុង​រដូវ​កាល​នេះ ដោយ​លោក  Jose Mourinho បាន​ប្រើ​កីឡាករ​​ផ្សេង​ជំនួស​​គេ ។​ ការ​មក​ដល់​របស់ Nemanja Matic ធ្វើ​ឲ្យ​ Blind បាត់​ដំណែង​លេង​នៅ​បម្រើ​ការពារ សូម្បី​​ទីតាំង​ការពារ​​ឆ្វេង​ដែល​កីឡាករ​វ័យ​២៧​ឆ្នាំ​អាច​លេង​បាន ក៏​ត្រូវ​ជំនួស​ដោយ​ Ashley Young ដែរ ។

van Gaal ដែល​នាំ​យក​ Blind ពី​ក្លឹប Ajax មក​កាន់​បិសាច​ក្រហម​នៅ​ឆ្នាំ​២០១៤ ជឿជាក់​ថា  Blind សម​តែ​​បាន​លេង​ច្រើន​លើ​ទៅលាន ហើយ​បើ​អាច​​គួរ​រក​ចំណុច​ពិភាក្សា​ណា​មួយ​ផ្លាស់​ទៅ Nou Camp នៅ​ខែ​មករា​ខាង​មុខ ។

ថ្លែង​ប្រាប់ The Mirror លោក Louis van Gaal និយាយ​ថា៖ “Deley Blind គួរ​ចេញ​ទៅលេង​នៅ Barcelona ល្អ​ជាង​នៅ Man Utd ។ ពេល​ខ្លះ​គេ​មិន​ត្រូវ​មក​អង្គុយ​នៅ​កៅអី​បម្រុង​ទេ ។ Deley អាច​លេង​បាន​ច្រើន​ដំណែង ហើយ​ទៅ Barca​ គេ​អាច​នឹង​​​មាន​កន្លែង​លេង​ដ៏សាកសមមួយ ។ Deley អាច​លេង​បាន​ទាំង​ការពារ​កណ្ដាល, បម្រើ​ការពារ និង ការពារ​ឆ្វេង។ គេ​អាច​លេង​គ្រប់​កន្លែង”។

 

ប្រភពពី៖ dailymail