photo of Dejan Lovren
Dejan Lovren of Liverpool

ខែ្សការពារក្រុមហង្សក្រហម Liverpool កីឡាករ Dejan Lovren ជឿជាក់ថា ក្រុមរបស់ខ្លួនអាចឈ្នះពានរង្វាន់ Champion League នៅក្នុងរដូវកាលនេះ។

ថ្មីៗនេះ Liverpool បានយកឈ្នះ FC Porto នៅក្នុងជើងទីមួយនៃវគ្គ 16 ក្រុមចុងក្រោយរបស់ពួកគេនៅក្នុងក្របខ័ណ្ឌ Champions League ដោយទទួលបានជ័យជំនះ 0-5 នៅក្នុងទឹកដីរបស់ Porto ។ ហើយ Dejan Lovren គិតថាក្រុមរបស់គាត់អាចឈ្នះពាន Champion League នៅរដូវកាលនេះ ។

Lovren អះអាងថា «ហេតុអ្វីបានជាយើងមិនអាចធ្វើវាបាន? ប្រសិនបើយើងលេងបានល្អ និងការពារបានរឹងមាំ នោះវាពិតជាអាចកើតឡើង។ យើងត្រូវតែធ្វើវាតាមជំហាននីមួយៗ។ យើងនឹងរង់ចាំមើលបន្តទៀត»៕