ក្លិប​មាន់​ខ្នាយ​មាស Tottenham បាន​ធ្វើ​ការចុះហត្ថលេខាជាផ្លូវការ​ជាមួយនឹង​ខ្សែបម្រើ​ស្លាប​អន្តរជាតិ​ប្រេ​ស៊ី​ល Lucas Moura ពី​ក្លិប Paris Saint-Germain ក្នុងតម្លៃ​ខ្លួន 25លាន​ផោន (ស្មើនឹង 35.4លាន​ដុល្លារ​អាមេរិក) ក្នុង​រយៈពេល 5ឆ្នាំកន្លះ។

Lucas Moura
Lucas Moura បំពេញ​ការផ្ទេរ​ពី PSG ទៅ Spurs

ខ្សែបម្រើ​ស្លាប​រូបនេះគឺជា​កីឡាករ​ចំណូល​ថ្មី​ដំបូង​គេ​របស់ Spurs នៅ​រដូវរងា​នេះ បើ​គិត​ចាប់តាំងពី​ឆ្នាំ2015 ដែល​នៅពេលនោះ​ពួកគេ​បាន​ទិញ​ខ្សែបម្រើ Dele Alli ពី​ក្លិប MK Dons ហើយ​ខ្សែបម្រើ​រូបនោះ​ក៏បាន​ក្លាយជា​កីឡា​ករទី2របស់ PSG ក្នុងការ​ចាក​ចេញពី​ក្លិប​នេះ​នៅ​រដូវ​កាល​នេះ​ផងដែរ បន្ទាប់ពី​ការចាកចេញ​របស់ Serge Aurier កាលពី​រដូវក្តៅ។ Moura បានធ្វើ​ដំណើរ​ទៅដល់​ទីក្រុង​ឡុង​ដ៍​ហើយ​កាលពី​រាត្រី​ថ្ងៃ​ចន្ទ ហើយ​និង​ត្រូវបាន​នាំទៅ​កាន់​ទីលាន​ហ្វឹកហាត់​របស់​ក្លិប Spurs កាលពី​ថ្ងៃ​អង្គារ ដើម្បី​ពិនិត្យ​សុខភាព។

Lucas Moura
Lucas Moura បំពេញ​ការផ្ទេរ​ពី PSG ទៅ Spurs

Lucas Moura ដែល​សង្ឃឹមថានឹង​បាន​ចូល​លេង​ក្នុង​ជម្រើស​ទាំង 11នាក់​ដំបូង​នោះ បាន​និយាយ​នៅលើ​បណ្តាញ​សង្គម Twitter របស់ Tottenham ថា៖ “វា​ជា​ទំព័រ​ថ្មី​មួយ​ក្នុង​ជីវិត​របស់ខ្ញុំ ជាការ​ប្រជែង​ថ្មី​មួយ​សម្រាប់​ខ្ញុំ។ ខ្ញុំ​ពិតជា​រីករាយ​ណាស់”។ ខ្សែបម្រើ​ស្លាប​វ័យ 25ឆ្នាំ​ដែល​បានបង្ហាញ​ខ្លួន​ជា​អន្តរជាតិ​ចំនួន 34លើក​រូបនេះ បាន​សម្តែង​ពី​ការខកចិត្ត​របស់គេ​ទៅកាន់​កាសែត​កីឡា​ប្រចាំថ្ងៃ​របស់​បារាំង L’Equipe កាលពីដើម​សប្តាហ៍​នេះ សម្រាប់​ការដែល​ត្រូវបាន​បង្កក​ដោយ​ក្លិប PSG ខណៈដែល​ការ​ទៅដល់​របស់​មិត្ត​រួម​ជាតិ​របស់គេ Neymar ពី​ក្លិប Barcelona បានធ្វើ​ឲ្យ​គេ​កាន់តែ​បាត់បង់​ឱកាស​ក្នុង​ការចូល​លេង​ក្នុង​ជម្រើស​ដំបូង​ទៅទៀត៕

ប្រភព៖ bbc