Luis Diaz រំភើបស្ទើរស្រក់ទឹកភ្នែក ក្រោយបានឡើងទៅលេង UCL វគ្គផ្ដាច់ព្រ័ត្រជាលើកដំបូង
ខ្សែប្រយុទ្ធ Luis Diaz ត្រូវបានគេឃើញរំភើបស្ទើរស្រក់ទឹកភ្នែក ក្រោយក្លឹប Liverpool របស់ខ្លួនបានឡើងទៅលេងប្រកួត UEFA Champions League វគ្គផ្ដាច់ព្រ័ត្រ បន្ទាប់ពីឈ្នះក្លឹប Villarreal ទាំងពីរជើង ក្នុងប្រកួត UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងលទ្ធផល ៥-២។

ការឡើងទៅលេងវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធីប្រកួតពាន UCL នេះជាលើកទីមួយហើយ ក្នុងអាជីពរបស់កីឡាករវ័យ២៥ឆ្នាំរូបនេះ ដែលជាមូលហេតុធ្វើឲ្យខ្សែប្រយុទ្ធនេះរំភើបខ្លាំងដល់ថ្នាក់ស្ទើរស្រក់ទឹកភ្នែកបែបនេះ។
ក្នុងការប្រកួតខាងលើជើងទី២ ដែលលទ្ធផល Liverpool យកឈ្នះ Villarreal ៣-២ យប់មិញ Luis Diaz ក៏បានចូលរួមចំណែកស៊ុតចូលបាន ១គ្រាប់ផងដែរ។
Luis Diaz ទើបផ្លាស់ពី Porto មក Liverpool ក្នុងរដូវកាលនេះ ដោយចូលបាន២១ប្រកួត និងស៊ុតចូលបាន ៥គ្រាប់៕