Luis Suarez ត្រៀមចាកចេញពីក្លឹប Atletico Madrid នៅបញ្ចប់រដូវកាលនេះ
16 May 2022 - 20:18:58 SHARE
ក្លិប Atletico Madrid បានប្រកាសជាផ្លូវការថា ខ្សែប្រយុទ្ធ Luis Suarez នឹងចាកចេញពីក្លិបក្រោយបញ្ចប់រដូវកាលនេះ។

ជាការពិតណាស់ Suarez បានចាកចេញពី Barcelona មករួមរស់ជាមួយ Atletico Madrid នៅក្នុងឆ្នាំ២០២០ ដោយ រូបគេបានរួមចំណែកជួយក្រុមឲ្យឈ្នះពាន La Liga នៅក្នុងឆ្នាំដំបូងតាមរយៈការបង្ហាញទម្រង់លេងដ៏លេចធ្លោ ២១គ្រាប់ក្នុងមួយរដូវកាល។
យ៉ាងណាក្តី មកទល់ពេលនេះ កុងត្រារបស់គេជាមួយក្លិបនឹងអស់សុពលភាពក្រោយបញ្ចប់រដូវកាលនេះ ហើយ ការចរចារលើការបន្តកិច្ចសន្យាថ្មីក៏មិនបានធ្វើឡើងដូចគ្នា។
ក្រោយការប្រកាសចាកចេញរបស់ Suarez ក៏មានពាក្យចចាមអារ៉ាមមួយចំនួនបានលើកឡើងថា រូបគេទំនងជានឹងវិលត្រឡប់ទៅកាន់ Barcelona បើពុំដូច្នោះទេគេនៅបន្តលេងនៅតំបន់អឺរ៉ុប ពោលគេមិនមានបំណងចង់ផ្លាស់ទៅកាន់លីគនៃសហរដ្ឋអាមេរិកនៅឡើយទេ៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព