Luis Suarez នឹងគាំទ្រក្រុមរបស់លោក Jurgen Klopp ពេញទំហឹង
25 May 2022 - 20:22:44 SHARE
អតីតខ្សែប្រយុទ្ធឆ្នើមប្រចាំក្លិប Liverpool គឺ Luis Suarez បាននិយាយថារូបគេនឹងគាំទ្រក្រុមហង្សក្រហមរបស់លោក Jurgen Klopp ពេញទំហឹង នៅការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Champions League ប៉ុន្តែក៏បានកោតសរសើរខ្សែប្រយុទ្ធ Karim Benzema នៃក្លិប Real Madrid ផងដែរ។

Liverpool នឹងត្រូវជួបតទល់ជាមួយ Real Madrid នាទីក្រុងប៉ារីស ថ្ងៃទី២៩ ខែឧសភា ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ UCL ខាងមុខនេះហើយដោយក្រុមទាំងពីរជាគូសងសឹក ព្រោះកាលពីឆ្នាំ២០១៨ គឺ Real Madrid ធ្លាប់ទម្លាក់ Liverpool ក្នុងលទ្ធផល ៣ ទល់នឹង ១។
យ៉ាងណាមិញ Suarez បាននិយាយថា៖ “ខ្ញុំជាអ្នកគាំទ្ររបស់ Barcelona, Liverpool និង Atletico ដែលជាក្លិបខ្ញុំធ្លាប់លេងឲ្យ។ ប៉ុន្តែគ្រាប់បាល់ស៊ុតបញ្ចូលទីរបស់ Benzema គឺគ្រាប់ទី២ដែលស៊ុតទល់នឹង Chelsea គឺខ្ញុំពិតជាចង់ទះដៃអបអរដល់គេ ព្រោះខ្ញុំពិតជា ស្ញើចសរសើរអ្វីដែលគេបានធ្វើណាស់”៕
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព