កីឡាករ Luis Suarez ខ្សែប្រយុទ្ធរបស់ក្លឹប Barcelona ជឿជាក់ថា ការចុះហត្ថលេខាលើកីឡាករ Antoine Griezmann និង Philippe Coutinho នឹងក្លាយជាកីឡាករដ៏អស្ចារ្យសម្រាប់ក្រុម Barcelona ។

photo of Luis Suarez
Luis Suarez of Barcelona

Suarez លេងបានពីររដូវកាលជាមួយនឹង Coutinho ក្នុងក្រុម Liverpool ហើយពួកគេបានបង្កើតភាពជាដៃគូដ៏អស្ចារ្យមួយ នៅក្នុងការវាយលុករបស់ហង្សក្រហម Liverpool ។

Barcelona ត្រូវបានគេភ្ជាប់ទំនាក់ទំនងជាមួយនឹងការចុះហត្ថលេខាជាមួយ Coutinho ពីក្លឹប Liverpool កាលពីរដូវក្តៅមុន ប៉ុន្តែពួកគេមិនបានបញ្ចប់កិច្ចព្រមព្រៀងជាមួយក្លឹបរបស់គាត់ទេ ហើយពាក្យចចាមអារាមបានទាក់ទងគាត់ ជាមួយនឹងការផ្លាស់ប្តូរមួយនៅខែមករាខាងមុខនេះ ។

photo of Philippe Coutinho
Philippe Coutinho of Liverpool

ខណៈពេលដែល Griezmann ហាក់ដូចជាចំណាយពេលចុងក្រោយរបស់គាត់ ជាមួយក្រុមរបស់គាត់ Atletico Madrid ហើយគាត់ត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចាកចេញទៅកាន់ក្លឹប Barcelona ។

photo of Antoine Griezmann
Antoine Griezmann of Atlético Madrid

Suarez ជឿជាក់ថាការចុះហត្ថលេខាលើកីឡាករ Greizmann នឹងមិនប៉ះពាល់ដល់តួនាទីរបស់គាត់ នៅក្នុងក្លឹប Barcelona ទេ។ គាត់បាននិយាយថា ប្រសិនបើអ្នកក្រឡេកមើលទៅ Greizmann នៅ Atletico Madrid គាត់មិនមែនលេងជាមួយលេខ 9 ទេ ។ ប៉ុន្តែគាត់មកទីនេះ ក៏មិនមែនជាលេខ 9 ដែរ ។ ជាក់ស្តែង Griezmann នឹងមកទីនេះដើម្បីបន្ថែមក្រុម និងជួយក្រុមនៅក្នុងតំណែងដែល គ្រូបង្វឹកចង់ឱ្យគាត់លេង ។

ប្រភពពី៖ egypttoday