ខ្សែ​ប្រយុទ្ធ​ Luka Jovic លែង​ចង់​បន្ត​ជា​មួយ​ក្លឹប​ Real Madrid ដោយ​អាច​នឹង​ចាកចេញ​ពី​ក្លឹប​នេះ​នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Marca ។

Luka Jovic
Luka Jovic

កីឡាករ​មួយ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​ មិន​ស្ថិត​ក្នុង​ផែន​ការ​របស់​លោក​ Carlo Ancelotti គ្រូ​បង្គោល​ Real Madrid នោះ​ទេ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​រូប​នេះ​ មិន​សូវ​បាន​ចូល​លេង​ក្នុង​ការ​ប្រកួត​បាន​ច្រើន​នោះ​ទេ​។

ចាប់​តាំងពី​មក​លេង​ឲ្យ​ Real Madrid តាំង​ពី​ឆ្នាំ​២០១៩មក Jovic ចូល​លេង​បាន​ត្រឹម​ ៤៩ប្រកួត​ និង​រក​បាន​ ៣គ្រាប់​ប៉ុណ្ណោះ​។

កាល​ពី​ខែ​មករា ឆ្នាំ​២០២២​កន្លង​ទៅ​នេះ​ Jovic ត្រូវ​បាន​ក្លឹប​ធំៗ​ជា​ច្រើន​ទាក់​ទង​ចង់​បាន​មាន​ដូច​ជា​ក្លឹប​ Arsenal, Everton, AC Milan និង​ Dortmund ៕