Luka Jovic
ខ្សែ​ប្រយុទ្ធ Luka Jovic

ខ្សែ​ប្រយុទ្ធ Luka Jovic ​អាច​នឹង​ត្រូវ​ក្រុម Real Madrid ​ដាក់​ឱ្យ​ក្លឹប​ដទៃ​ខ្ចី​ជើង ​ក្រោយ​ពី​ចុះ​កុងត្រា​ផ្ទេរ​មក​អេស្ប៉ាញ​នេះ​បាន​ត្រឹម​តែ​២​ខែ​ប៉ុណ្ណោះ។

កីឡាករ​សែប​រូប​នេះ ​មិន​អាច​បង្ហាញ​សមត្ថភាព​ត្រូវ​ចិត្ត​របស់​លោក Zidane ​ឡើយ។ ​ក្នុង​ការ​ប្រកួត​មិត្តភាព​មុន​បើក​រដូវ​កាល​កន្លង​ទៅ Jovic ​មិន​អាច​ទាក់​ចិត្ត​អ្នក​ចាត់ការ​បាន​ឡើយ ​ដូច្នេះ​ទើប​បាន​ជា​រូបគេ​អាច​នឹង​ត្រូវ​ក្លឹប​ដាក់​ឱ្យ​គេ​ខ្ចី​ជើង​១​រដូវ​កាល​សិន ​ក្រោយ​ពី​ក្រុម​ Real Madrid ​នេះ ​មាន​ខ្សែ​ប្រយុទ្ធ​កណ្ដាល​ដល់​ទៅ​៣​នាក់​ហើយ។

Zinedine Zidane និង Luka Jovic
លោក Zinedine Zidane និង Luka Jovic

ខ្សែ​ប្រយុទ្ធ​វ័យ​២១​ឆ្នាំ​ខាង​លើ ​ត្រូវ​បាន​អ្នក​គាំទ្រ​រំពឹង​ថា​មក​ជំនួស​តំណែង​របស់ Benzema ​នៅ​តំបន់​កណ្ដាល ​តែ​ដោយសារ​សមត្ថភាព​មិន​អាច​វ៉ា​ដាច់ ទើប​បាន​ជា​រូបគេ​ស្ថិត​ក្នុង​ការ​ពិចារណា​របស់​លោក Zidane ​វិញ ​ទើប​ទោះ​ជា​ទើប​ទិញ​ចូល​មក​ក៏​ដោយ។ នៅ​មិន​ទាន់​មាន​ដំណឹង​ពី​ក្លឹប​ដែល​អាច​នឹង​ខ្ចី​អតីត​កីឡាករ Frankfurt ​នេះ​នៅ​ឡើយ​ទេ៕