ខ្សែបម្រើ Luka Modric របស់ក្លឹប Real Madrid ត្រូវបានគេដាក់ឈ្មោះ ជាកីឡាករបាល់ទាត់ឆ្នើមជាងគេប្រចាំឆ្នាំរបស់ប្រទេស ក្រូអ៊ាត ដែលបានឈ្នះពានរង្វាន់ផ្ទាល់ខ្លួនជាលើកទី 6 ក្នុងអាជីពរបស់គាត់ ។

photo of Luka Modric
Luka Modric of Croatia

នៅក្នុងឆ្នាំនេះ Modric នឹងត្រូវដឹកនាំក្រុមរបស់ខ្លួន ទៅកាន់ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup បន្ទាប់ពីរូបគេបានជួយក្រុមទម្លាក់ ប្រទេសក្រិក នៅក្នុងការប្រកួត Play-Off កន្លងទៅ។

គួរបញ្ជាក់ផងដែរ ក្រៅពីការឈ្នះពានកីឡាករក្រូអ៊ាតល្អជាងគេ គឺ Modric ទើបតែឈ្នះបាល់មាសរួចទៅហើយ ក្រោយពីបានក្លាយជាកីឡាករល្អជាងគេ ក្នុងព្រឹត្តិការណ៍ FIFA Club World Cup ។

កីឡាករវ័យ 32 ឆ្នាំរូបនេះបានបង្ហាញខ្លួន 12 លើក La Liga នៅរដូវកាលនេះ ក្រុមរបស់គាត់ដោយមានចំណាត់ថ្នាក់លេខ 4 ក្នុងក្របខ័ណ្ឌកំពូលអេស្ប៉ាញនិងនៅក្រោម 14 ពិន្ទុពីក្រុមមេដឹកនាំ Barcelona ។

ប្រភពពី៖ goal