photo of Luka Modric
Luka Modric មានកម្រោងចង់ចាកចេញពី Real Madrid ទៅ Inter Milan

ខ្សែបម្រើក្រូអាត ម្ចាស់ពានបាល់មាស ប្រចាំព្រឹត្តិការណ៍ World Cup ២០១៨ កន្លងទៅនេះ កីឡាករ Luka Modric កំពុងតែមានបំណងចង់ចាកចេញពីក្រុម Real Madrid ដោយនឹងទៅចូលរួមជាមួយក្រុមបាល់ទាត់ Inter Milan ក្នុងរដូវកាលថ្មីខាងមុខនេះ។

បើតាមការចុះផ្សាយពីប្រភពសារព័ត៍មានប្រទេសអេស្ប៉ាញ បានឲ្យដឹងថា ក្រុម​ Real Madrid កំពុងតែត្រៀមបាត់បង់កីឡាករឆ្នើមមួយរូបទៀតហើយ បន្ទាប់ពី Cristiano Ronaldo ។ ជាក់ស្តែងណាស់ Luka Modric កីឡាករបម្រើ​កណ្តាលឆ្នើម និងពូកែកាឡុកពេញទីលាន បានបង្ហើបឲ្យដឹងពីបំណងចង់ចាក​ចេញពី Real Madrid នៅរដូវកាលនេះ។

photo of Luka Modric
Luka Modric មានកម្រោងចង់ចាកចេញពី Real Madrid ទៅ Inter Milan

Modric បានចំណាយពេលប្រមាណ​ជា ១០ឆ្នាំមកហើយ ជាមួយក្រុម Real Madrid ដោយជួយក្រុមយក្សអេស្ប៉ាញ​មួយនេះឲ្យទទួលបានជោគជ័យយ៉ាងច្រើន​ គួរឲ្យកត់សម្គាល់។ ការចង់ចាកចេញ​នេះដែរ កីឡាករក្រូអាតរូបនេះ មិនមានបញ្ហាណាមួយជាមួយក្លិបឡើយ តែ Modric ប្រហែលជាចង់ដើរតាមគន្លងរបស់ Ronaldo ពោលទៅរកកម្រិតមួយ​ផ្សេងទៀត សម្រាប់អនាគត់របស់កីឡាករល្អរូបនេះ។

គួរអោយដឹងផងដែរថា កីឡាករ Luka Modric កំពុងស្ថិតក្នុងកុងត្រាជាមួយក្រុម Real Madrid រហូតដល់ឆ្នាំ ២០២០ ដោយការបង្ហាញរយៈពេល ៦ឆ្នាំនៅប្រទេសអេស្ប៉ាញនេះ កីឡាករ Luka Modric បានជួយស្ដេចស ឈ្នះពានរង្វាន់ជាច្រើនផងដែរ។