photo of Luka Modric
Luka Modric of Real Madrid

Luka Modric បានបង្ហាញពីមហិច្ឆតារបស់គាត់ ក្នុងនាមជាកីឡាករមួយក្នុងចំណោមកីឡាករ ពីរបីនាក់ដែលចូលនិវត្តន៍នៅ Real Madrid ។

ខ្សែបម្រើសញ្ចាតិក្រូអាតរូបនេះ បានបង្ហើបឱ្យដឹងថា គាត់ចង់បញ្ចប់អាជីពរបស់គាត់នៅក្លឹបនេះ បន្ទាប់ពីគាត់បានបញ្ចប់ក្តីសុបិន្តរបស់គាត់នៅដែលផ្លាស់ទី Real Madrid កាលពីឆ្នាំ 2012 ។

ចាប់តាំងពីពេលនោះ មកកីឡាករវ័យ 32 ឆ្នាំរូបនេះបានបញ្ជាក់ ថារូបគេគឺជាកីឡាករល្អបំផុតរបស់ពិភពលោក ក្នុងតួនាទីរបស់គេដោយបានជួយឱ្យក្រុម Real គ្រប់គ្រងការប្រកួតអេស្ប៉ាញនិងអឺរ៉ុប ។

Modric បានប្រាប់កាសែត Codere ថា “ការចុះហត្ថលេខាជាមួយក្លឹប Real Madrid គឺជាក្តីសុបិន្តមួយដែលបានក្លាយជាការពិត” ។

“មិនមានអ្នកលេងជាច្រើនដែលបានចូលនិវត្តន៍នៅទីនេះទេ ប៉ុន្តែយើងនឹងមើលឃើញអ្វីដែលកើតឡើងចំពោះខ្ញុំ ។ បំណងរបស់ខ្ញុំគឺចូលនិវត្តន៍នៅទីនេះ ប៉ុន្តែអ្វីៗផ្លាស់ប្តូរយ៉ាងលឿននៅក្នុងប្រវត្តិសាស្រ្ដបាល់ទាត់” ។

ក្នុងអំឡុងពេលគាត់ នៅជាមួយនឹងក្លឹបយក្សអេស្ប៉ាញ Luka Modric បានឈ្នះពានរង្វាន់ Champions League, UEFA Super Cup និង FIFA Club World Cup បីដងខណៈដែលគាត់ក៏បានជួយឱ្យពួកគេបញ្ចប់ក្នុងនាមជាជើងឯក La Liga នៅក្នុងឆ្នាំ 2017 ។

ប្រភពពី៖ dailymail