ក្រូអាត បាន​ឡើង​ទៅ​ឈរ​កំពូល​តារាង​បណ្ដោះអាសន្នក្នុងពូល D ក្រោយពី​ឈ្នះ​លើ​ក្រុម​នីហ្សេរីយ៉ា 2-0 ​ក្នុង​ការ​ប្រកួត World Cup ​កាល​ពី​យប់មិញ​នេះ។

photo of ក្រូអាត ​ឈ្នះ​ នីហ្សេរីយ៉ា
ក្រូអាត ​ឈ្នះ​ នីហ្សេរីយ៉ា

ពិតណាស់ ក្រុមបាល់ទាត់ជម្រើសជាតិ ក្រូអាត បានបំប៉ោងសំណាញ់ទីក្រុមមកពីអាហ្រ្វិក នីហ្សេរីយ៉ា 2-0 ដោយទទួលបាន 3ពិន្ទុឡើងឈរកំពូលតារាងនៃពូល D បណ្តោះអាសន្ននៅ World Cup 2018 ។ ក្រូអាតបានក្លាយជាក្រុមទី១ ក្នុងចំណោម ៤ក្រុមស្ថិតក្នុងពូល D ដែលរកបាន ៣ពិន្ទុពេញ ក្រោយពេល អាហ្សង់ទីន និងអ៊ីស្លង់ មាន1ពិន្ទុ បន្ទាប់ប្រកួតស្មើគ្នា 1-1 ។

ការ​ធ្វើ​ឱ្យ​ចូល​ទី​ខ្លួន​ឯង​របស់ Oghenekaro Etebo ​បាន​ធ្វើ​ឱ្យ​ក្រូអាត​នាំ​មុខ​នីហ្សេរីយ៉ា 1-0 ​ ក្នុងវគ្គទី១ ​មុន​ពេល​ដែល​ប្រធាន​ក្រុម Luka Modric ​ទទួល​បាន​បាល់​ប៉េណាល់ទី ​១​គ្រាប់​ទៀតនៅនាទីទី71 ៕

X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ cbssports