ខ្សែ​ប្រយុទ្ធ ​Romelu Lukakuខ្សែ​ប្រយុទ្ធ ​Romelu Lukaku
photo of ​Romelu Lukaku

ខ្សែ​ប្រយុទ្ធ ​Romelu Lukaku ​ត្រូវ​បាន​អ្នក​គាំទ្រ​ក្រុម​ Cagliari ​មើល​ងាយ​រើសអើង ​ដោយ​ដៀល​សុទ្ធ​តែ​កីឡាករ​ច្រមុះ​ស្វា​ថែម​ទៀត​ក្នុង​ការ​ប្រកួត​យប់មិញ​នេះ​។

ក្នុង​ការ​ប្រកួត​លីគ​កំពូល​អ៊ីតាលី​យប់មិញ​នេះ ​ក្រុម Inter Milan ​បាន​យក​ឈ្នះ​លើ​ក្រុម Cagliari ​ក្នុង​លទ្ធផល ​២-១ ​។ ​ដោយ​គ្រាប់​បាល់​ជ័យជម្នះ​របស់ Inter ​គឺ​ខ្សែ​ប្រយុទ្ធ Lukaku ​ជា​អ្នក​សម្រេច​ទី ដោយ​បាល់​ពិន័យ​១១​ម៉ែត្រ​នៅ​នាទី​៧២។ ​ក្នុង​ការ​ប្រកួត​នេះ​ដែរ ​គេ​ឃើញ​មាន​អ្នក​គាំទ្រ​ក្រុម Cagliari ​បាន​បង្ហាញ​ការ​រើសអើង​មក​លើ​កីឡាករ​បែលហ្សិក​ជា​ខ្លាំង​។

ពួកគេ​បាន​ស្រែក​ហៅ Lukaku ​ថា​ជា​មនុស្ស​ស្បែក​ខ្មៅ​អាក្រក់ ​និង​ច្រមុះ​ដូច​ជា​សត្វ​ផ្សារ​ថែម​ទៀត។ ការ​រើស​អើង​នេះ តែងតែ​កើត​មាន​ឡើង​ជា​ញឹកញាប់​ក្នុង​លីគ​របស់​អ៊ីតាលី។ ជាក់​ស្ដែង​លើក​មុន​គឺ​កីឡាករ Kean ​របស់​ក្រុម Juventus ​ត្រូវ​បាន​អ្នក​គាំទ្រ​ក្រុម​នេះ​មើល​ងាយ​ដូច​ទៅ​នឹង Lukaku ​នេះ​ដែរ៕