កាលពីពេលថ្មីៗមកនេះ ខ្សែប្រយុទ្ធ Romelu Lukaku ទើបតែផ្ទេរមកក្លិបតោខៀវ Chelsea បន្ទាប់ពីធ្លាប់ចាកចេញនៅឆ្នាំ២០១៤ ដោយលើកនេះ Chelsea បានទិញយកគេពី Inter Milan ក្នុងតម្លៃខ្លួនជាង១៣០លានដុល្លារ។

Romelu Lukaku
Romelu Lukaku

ក្នុងនោះដែរកីឡាករសញ្ជាតិបែលស៊ិករូបនេះបានសារភាពថា ទាល់តែគេចាកចេញពីក្លិបបិសាចក្រហម Manchester United ទើបគេអាចក្លាយជាកីឡាករល្អមួយរូបបាន។

Lukaku ធ្លាប់លេងឲ្យ Manchester United បាន២រដូវកាលពោលគឺចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩ ដោយគេបានបង្ហាញខ្លួនចំនួន៩៦ប្រកួតប៉ុន្តែរកបាន៤២គ្រាប់ ហើយ៦ខែក្រោយ Ole Gunnar Solskjaer ចូលមកដឹកនាំ កីឡាកររូបនេះក៏បានចាកចេញពីទឹកដី Old Trafford ដោយសារមិនត្រូវស្ទាយ៍លេងរបស់លោកគ្រូ។

យ៉ាងណាមិញ Lukaku បានផ្ទេរទៅ Inter Milan បន្ទាប់ពីនោះនិងបានជួយឲ្យក្លិបលើកពាន Serie A លើកដំបូងក្នុងរយៈពេលដប់ឆ្នាំដោយគេរកបាន៣៤គ្រាប់ នៅរដូវកាលដំបូងហើយនៅរដូវកាលចុងក្រោយគេក៏រកបាន៣០គ្រាប់ទៀតមុននឹងចាកចេញមក Chelsea វិញ។