photo of Jose Mourinho And Romelu Lukaku
Jose Mourinho And Romelu Lukaku of Manchester United

ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Romelu Lukaku បានបង្ហើបឱ្យដឹងថា ក្តីសុបិន្តរបស់ខ្លួន គឺលេងបាល់ទាត់ក្រោមការដឹកនាំរបស់លោក Jose Mourinho គឺជាកត្តាដ៏សំខាន់មួយក្នុងការសម្រេចចិត្តរបស់ខ្ញុំ ដូចកាលពីឆ្នាំ 2011/2014​ Lukaku ក៏ធ្លាប់ជាអតីតកូនសិស្សរបស់ លោក Mourinho កាលនៅ Chelsea ផងដែរ ។

Lukaku និយាយថា «ខ្ញុំមានក្តីសុបិន្តក្នុងការលេងបាល់ទាត់ក្រោមការដឹកនាំរបស់លោក Jose Mourinho ។ កាលខ្ញុំនៅក្មេង ខ្ញុំបាននិយាយជាមួយម្តាយនិងឪពុកខ្ញុំ ថាខ្ញុំចង់លេងឱ្យគាត់ព្រោះ ខ្ញុំពេញចិត្តចរិតលក្ខណៈរបស់គាត់ ។ គាត់ជាអ្នកដឹកនាំម្នាក់ ដែលដឹងថា ក្រុមត្រូវធ្វើអ្វី ដើម្បីទទួលបានជ័យជម្នះ ហើយខ្ញុំបានទទួលចំណេះដឹងពីគាត់ច្រើនណាស់» ៕