ខ្សែប្រយុទ្ធ Romelu Lukaku បានជជែកជុំវិញមូលហេតុដែលរូបគេសម្រេចចិត្តចាកចេញពីក្លឹប Manchester United ផ្លាស់មកស្ថិតក្រោមការដឹកនាំរបស់លោក Antonio Conte នៅឯក្លឹប INter Milan។

photo of Romelu Lukaku
ខ្សែប្រយុទ្ធ Romelu Lukaku

អតីតខ្សែប្រយុទ្ធរបស់ Manchester United រូបនេះបានមកចូលរួមនៅ United នាឆ្នាំ ២០១៧ ដោយ ៦៦ ប្រកួតរកបាន ២៨ គ្រាប់ ប៉ុន្តែមកដល់ Inter ២០ ប្រកួតក្នុងលីគសុទ្ធ កិឡាករបែលហ្សិកធ្វើបាន ១៤ គ្រាប់បាត់ទៅហើយ។

ឆ្លើយតបនឹងមូលហេតុចាកចេញ Lukaku និយាយថា៖ “Manchester United បានទុកចន្លោះសម្រាប់កីឡាករវ័យក្មេងដែលមកចូលរួម ហើយខ្ញុំគិតថាវាជាស្ថានភាពមួយដែលខ្ញុំត្រូវពិចារណាសារជាថ្មី
ទន្ទឹមដែលពេលរួមរស់នៅក្លឹបនោះ គឺសមាជិកពុំបានព្រមព្រៀងនូវអ្វីដែលខ្ញុំចង់បានទេ ហើយវាគួបផ្សំនឹងខ្ញុំរាងធ្លាក់ទម្រង់លេងផង”។

លោកបន្ត៖ “បែបនេះខ្ញុំក៏សម្រេចចិត្តថាត្រូវគិតដល់ការផ្លាស់ប្តូរបរិយាកាសថ្មីហើយ”។ បញ្ជាក់ដែរថាទំនាក់ទំនងរវាង Lukaku និង Conte គឺមានភាពចុះសម្រុងគ្នាច្រើន ខុសពីការនៅក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer៕