photo of Man Utd
Man Utd ផ្ដួល​ Bournemouth ដាច់​ 2-0

ក្រុមបិសាចក្រហម Manchester United បានយកឈ្នះលើក្រុមម្ចាស់ផ្ទះ AFC Bournemouth យ៉ាងងាយស្រួលដោយលទ្ធផល 2-0 សម្រាប់ការប្រកួតបង្រ្គប់សប្ដាហ៍ទី34 ក្នុងក្របខណ្ឌ Premier League កាលពីយប់មិញនេះ។

លទ្ធផលនេះបានធ្វើឱ្យក្រុមបិសាចក្រហម ស្ថិតក្នុងចំណាត់ថ្នាក់លេខ2 មានចំនួន 74ពិន្ទុក្នុង 34 ប្រកួតនិងមាន 13ពិន្ទុពីក្រោយក្រុមជើងឯកអង់គ្លេស Premier League , Manchester City និងមាន 4ពិន្ទុពីលើក្រុមលេខ 3 Liverpool ។

កាល​ពី​អាទិត្យ​មុន​ក្រុម​បិសាច​ក្រហម​បាន​ភ្លាត់​ចាញ់​ West Bromwich 1-0 នៅ​ Old Trafford ធ្វើ​ឲ្យ​ Manchester City ក្លាយ​ជា​ជើង​ឯក​លីគ​កំពូល​អង់គ្លេស​ដោយ​ស្វ័យ​ប្រវត្តិ​។ Smalling និង​ Lukaku គឺជា​តួ​អង្គ​សំខាន់​សម្រាប់​ជ័យ​ជម្នះ​របស់​ United បន្ទាប់​ពី​ស៊ុត​ចូល​ម្នាក់​មួយ​គ្រាប់​នៅ​នាទី​ 28​ និង​70។

អ្នក​ចាត់​ការ​ Jose Mourinho បាន​ហៅ​ជ័យ​ជម្នះ​នេះ​ថា​គឺ​ជា​ការ​ត្រៀម​ខ្លួន​យ៉ាង​ល្អ​របស់​ក្រុម​លោក​សម្រាប់​ការ​ប៉ះ​ជើង​ខ្លាំង​ Tottenham Hotspur ថ្ងៃ​សៅរ៍​នៅ​ Wembley ក្នុង​ពាន​ FA Cup វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ៕

X

Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com

ប្រភពពី៖ EWN.CO.ZA