ខ្សែ​ប្រយុទ្ធ Romelu Lukaku អាច​ប្រឈម​មុខ​សម្រាក​​រយៈពេល​១​ខែ ព្រោះ​តែ​បញ្ហា​របួស​ក​ជើង​​ដែល​បន្សល់​ពី​ការ​ប្រកួត Champions League ទល់​នឹង​ក្រុម Malmö FF កាល​​ពី​ថ្ងៃ​​ពុធ។

Romelu Lukaku
Romelu Lukaku

កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​​បាន​របួស​ក​ជើង​​អំឡុង​ពេល​វគ្គ​​ទី​មួយ​ ខណៈ​ដៃ​គូ​ប្រយុទ្ធ Timo Werner ក៏​របួស​សរសៃពួរ​ដូច​គ្នា ក្នុង​ការ​ប្រកួត Chelsea យក​ឈ្នះ Malmo ៤-០។ ផ្អែក​តាម​ The Sun ឲ្យ​ដឹង​ថា Lukaku កំពុង​ប្រឈម​មុខ​សម្រាក​រយៈពេល​វែង បង្ក​ជា​ក្ដី​បារម្ភ​​ក្នុង​ការ​ប្រជែង​ពាន​លីគ​របស់ Chelsea។

ប្រសិន​បើ Lukaku អវត្តមាន​៤​សប្ដាហ៍​មែន​ នោះ​គេ​នឹង​​មិន​បាន​លេង​ក្នុង​ជំនួប​ជាមួយ Norwich, Newcastle និង Burnley ក្នុង​ Premier League។ ជាមួយ​គ្នា​នេះ​ គេ​នឹង​​អវត្តមាន​ក្នុង​ League Cup មួយ​ប្រកួត​ទៀត​ជាមួយ Southampton ហើយ​អាច​ត្រឡប់​មក​វិញ​ពេល​ប៉ះ Malmö FF៕