កីឡាករ Romelu Lukaku បានបង្ហើបពីពាក្យសម្តីមួយឃ្លាដែល Cristiano Ronaldo បានប្រាប់រូបគេ មុនពេលកីឡាករសញ្ជាតិបែលហ្ស៊ិកសម្រេចផ្លាស់ពី Man.United ទៅ Inter Milan ក្នុងតម្លៃ ៦៥ លានផោនកាលពីរដូវក្តៅនេះ។

Romelu Lukaku and Cristiano Ronaldo
Romelu Lukaku និង Cristiano Ronaldo

Lukaku កីឡាករវ័យ ២៦ឆ្នាំដែលកំពុងរកបាន ១២គ្រាប់ក្នុងការបង្ហាញខ្លួន ១៧ប្រកួតនៅ Serie A បានបង្ហើបប្រាប់ថាៈ Ronaldo បានប្រាប់ខ្លួនយ៉ាងដូច្នេះថាៈ លីកកំពូលអ៊ីតាលី Serie A គឺជាក្របខណ្ឌដែលមានខ្សែការពាររឹងមាំ និងពិបាករកគ្រាប់បាល់បំផុតក្នុងពិភពបាល់ទាត់ពិសេសនៅលីកកំពូលអឺរ៉ុបទាំង៥

photo of Romelu Lukaku
ខ្សែប្រយុទ្ធ Romelu Lukaku របស់ក្លិប Inter Milan

នៅក្នុងបទសម្ភាសន៍ជាមួយកាសែតNew York Times អតីតកីឡាករ Chelsea និង Everton WestBrom បន្តថាៈ ខ្ញុំទទួលស្គាល់ថា Serie A ពិតជាពិបាករកគ្រាប់បាល់ជាងនៅអង់គ្លេស យ៉ាងណាមិញវានិងរឹតតែធ្វើអោយយើងជាកីឡាករមានការខិតខំបន្ថែមទៀតកាន់តែខ្លាំង និងរៀនសូត្រពីបទពិសោធន៏នៃការលេងបាល់ទាត់ជាមួយក្របខណ្ឌផ្សេងគ្នានេះ

photo of Cristiano Ronaldo
ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្លិប Juventus