photo of Romelu Lukaku
Romelu Lukaku Former of Anderlecht

Romelu Lukaku បានបង្ហើប​ថា​ គាត់ចង់វិលត្រឡប់ទៅលេងនៅប្រទេសបែលហ្ស៊ិកវិញ នៅ​ពេល​ចាកចេញ​ពី Manchester United ។ ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​បិសាចក្រហមរូបនេះបានចូលរួមជាមួយ Man Utd ពីក្លិប Everton ក្នុងតម្លៃ 75លាន​ផោន​ កាល​ពី​រដូវក្តៅ​មុន និង រក​បាន 12គ្រាប់​នៅក្នុងក្របខ័ណ្ឌ Premier League រដូវ​កាល​នេះ។

កាល​ពី​ពេល​ថ្មី​ៗ​នេះ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​បែលហ្សិក​រូប​នេះ​បាន​វិល​ត្រឡប់​ទៅ​ទីលាន​ហ្វឹកហាត់​របស់​ Anderlecht ប្រទេស​បែលហ្សិក​ ដែលគាត់ធ្លាប់លេងកាលពីយុវជននៅ​ទីនោះ ។ Lukaku បាន​ចំណាយ​ពេល​2​រដូវកាល​ជាមួយ Anderlecht  ដែល​ជា​កន្លែង​ធ្វើ​ឲ្យ​អតីត​គ្រូ​បង្វឹក​ក្រុម Chelsea លោក Andre Villas-Boas បាន​ចុះ​កិច្ចសន្យា​ជាមួយ​លោក​កាល​ពី​ឆ្នាំ 2011។

Lukaku បាននិយាយថា «ក្តី​សុបិនរបស់​ខ្ញុំ​តែង​ចង់​លេង​ឱ្យ Anderlecht ។ មុន​ពេល​បញ្ចប់​អាជីព​របស់​ខ្ញុំ ខ្ញុំ​នឹង​វិល​ត្រលប់​មក​វិញ​ ខ្ញុំ​សន្យា។ ខ្ញុំ​មាន​ពេល​វេលា​ដ៏​ល្អ​នៅ​ទីនេះ»៕

ប្រភពពី៖ mirror