យោងតាមរបាយការណ៍បានឱ្យដឹងថា Romelu Lukaku មិនសប្បាយចិត្តនឹង Zlatan Ibrahimovic បន្ទាប់ពីមានការប៉ះទង្គិចគ្នា ជាមួយនឹងខ្សែប្រយុទ្ទរូបនេះ ក្នុងតំណែងរបស់គាត់នៅឯក្លឹប Manchester United ។

photo of Romelu Lukaku
Romelu Lukaku of Manchester United

Ibrahimovic បានវិលត្រលប់មកវិញ ពីការរងរបួសសរសៃពួរកាលពីខែមុន ហើយបានផ្តល់នូវចំណុចគួរឱ្យចាប់អារម្មណ៍មួយ នៅពេលដែលគាត់ធ្វើដំណើរទៅកាន់ទីលានប្រឆាំងនឹងក្រុម Newcastle United ខណៈដែលគាត់បានណែនាំឱ្យ Lukaku ផ្លាស់ទីកន្លែង ។

នៅក្នុងការប្រកួតបន្ទាប់របស់ United ប្រឆាំងនឹង Basel កីឡាករសញ្ចាតិ បែលហ្ស៊ិក (Belgium) រូបនេះបានដើរឆ្ពោះទៅរកការប៉ះទង្គិចគ្នាម្តងទៀត ខណៈដែល Ibrahimovic បានចូលលេងក្នុងនាមជាកីឡាករបម្រុងនៅតង់ទី 2 បានប្រាប់អោយ Lukaku ឱ្យផ្លាស់ទីទៅស្លាបដើម្បីឱ្យគាត់អាចលេងតាមរយៈកណ្តាល។

យោងទៅតាមសារព័ត៌មាន Daily Mirror បានអោយដឹងថា កីឡាករ Lukaku បានបរាជ័យក្រោមការដឹកនាំរបស់ Ibrahimovic ហើយមិនសប្បាយចិត្តទេ ដែលគ្រូបង្វឹករបស់ Man United លោក Jose Mourinho មិនបាននិយាយទៅកាន់កីឡាករវ័យ 36 ឆ្នាំនេះ អំពីហេតុការណ៍នោះទេ ។

ប្រភពពី៖ metro