គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Jose Mourinho បាននិយាយថា ខ្សែប្រយុទ្ធ Romelu Lukaku មិនអាចទៅជួយ Man Utd ប្រកួតជាមួយ Juventus បានទេ ព្រោះលោកមានរបួស។

Lukaku មិនបានអាចជួយ Man Utd ប្រកួតជាមួយ Juventus បានទេ
Lukaku មិនបានអាចជួយ Man Utd ប្រកួតជាមួយ Juventus បានទេ

Man Utd នឹងហោះទៅកាន់ទីក្រុង Turin របស់ Juventus ដើម្បីធ្វើការប្រកួតវគ្គសន្សំពិន្ទុក្នុងពានរង្វាន់ Champions League នៅយប់នេះម៉ោង 3:00 ឈានចូលថ្ងៃទី8។

ក្នុងសន្និសីទសារព័ត៌មានមួយនៅមុនពេលប៉ះ Juventus លោក Mourinho បានប្រាប់អ្នកយកព័ត៌មានថា៖ ខ្សែប្រយុទ្ធសញ្ចាតិបែលហ្ស៊ិក Romelu Lukaku នឹងមិនបានទៅជួយក្រុមនៅទឹកដីអីុតាលីឡើយ។ ហើយក៏មិនដឹងថាតើគេអាចមានវត្តមានពេលជួបជាមួយ Man City ក្នុងលីគដែរ។ ការប្រកួតនេះគឺជាប្រកួតជើងទី2 ខណៈជើងទី1​ បិសាចក្រហម បានចាញ់ សេះបង្កង់ 1-0 នៅទឹកដីរបស់ខ្លួន៕

ប្រភព៖ Thestar