ខ្សែប្រយុទ្ធអន្តរជាតិបែលហ្ស៊ិក Romelu Lukaku បានបង្ហើបឱ្យដឹងថាគាត់គ្រោងនឹងចូលនិវត្តន៍ពីកីឡាបាល់ទាត់អន្តរជាតិបន្ទាប់ពីព្រឹត្តការណ៏ Euro 2020 ចប់ បើទោះបីជាគាត់ទើបមានអាយុត្រឹមតែ 27ឆ្នាំក៏ដោយ។

Romelu Lukaku
Romelu Lukaku

Lukaku គឺជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្ររបស់បែលហ្ស៊ិកដែលបានរកបាន 40 គ្រាប់ក្នុង 75 ប្រកួតនិងជាកីឡាករសំខាន់របស់ប៊ែលហ្សិកផងដែល។ ដោយបានជួយជម្រើសជាតិរបស់កាត់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន World Cup នៅប្រទេសរុស្ស៊ីផងដែរ។

ខ្សែប្រយុទ្ធរបស់ក្លឹប Manchester United បាននិយាយនៅក្នុងបទសម្ភាសន៍របស់ Business Insider ថា៖ «បន្ទាប់ពី Euros ចប់ខ្ញុំគិតថាខ្ញុំនឹងបញ្ឈប់សកម្មភាពរបស់ខ្ញុំជាមួយជម្រើសជាតិ។ នៅពេលនេះខ្ញុំទើបមានអាយុ 25 ឆ្នាំក៏ដោយ។ ដូច្នេះពីរឆ្នាំទៀតខ្ញុំនឹងចូលនិវត្តន៍ពីជម្រើសជាតិប៊ែលហ្សិក។ ព្រោះខ្ញុំបានឃើញយុវជន​មាន​ទេព​កោសល្យ​ជា​ច្រើន​កំពុងព្យាយាម​ដណ្ដើម​ដំណែង​ជម្រើស​ដំបូង​ជាមួយខ្ញុំ ពីរឆ្នាំទៀតពួកគេបានដំណែងនេះដោយងាយស្រួលហើយ» ៕ 

ប្រភពពី៖ sportskeeda