Lukaku ស៊ុតបច្ចេកទេស ២ គ្រាប់ជួយឱ្យ Chelsea លត់ Aston ចាស់ដៃ
12 Sep 2021 - 22:57:51 SHARE
កាលពីរាត្រីថ្ងៃ សៅរិ៍ កន្លងទៅត្រូវនឹងថ្ងៃទី ១១ ខែ កញ្ញា ឆ្នាំ ២០២១ ជាការប្រកួតសប្តាហ៍ទី ៤ នៃក្របខណ្ឌ Premier League រវាងក្រុមម្ចាស់ផ្ទះ Chelsea ទល់នឹងក្រុមភ្ញៀវ Aston Villa។

ជាការពិតណាស់ ក្រោមការដឹកនាំរបស់អ្នកចាត់ការលោក Thomas Tuchel ក្រុម Chelsea ពិតជាបង្ហាញទម្រង់លេងបានល្អឥតខ្ចោះមែនទែន នាការប្រកួតរដូវកាល ២០២១-២០២២ នេះ ហើយកាលពីយប់មិញទៀតសោត ពួកគេបានទទួលជ័យជម្នះទៅលើក្រុមភ្ញៀវ Aston Villa ក្នុងលទ្ធផល ៣ ទល់នឹង ០។
គិតមកត្រឹមសប្តាហ៍ទី ៤ នេះក្រុម Chelsea កំពុងឈរនៅលេងរៀងទី ២ នៃក្របខណ្ឌ Premier League មាន ១០ ពិន្ទុស្មើនឹងក្រុមកំពូលតារាង Manchester United ក្រោយឆ្លងកាត់ ១២ ប្រកួតពួកគេបានឈ្នះ ៣ ប្រកួត និងស្មើ ១ ចំណែកឯក្រុម Aston Villa វិញកំពុងឈរនៅលេខរៀងទី ១២ មាន ៤ ពិន្ទុ ក្រោយឆ្លងកាត់ ៤ ប្រកួត ឈ្នះ ១ ស្មើ ១ និងចាញ់ ២។
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព