photo of Romelu Lukaku
Romelu Lukaku

ខ្សែប្រយុទ្ធ Romelu Lukaku រកបានគ្រាប់បាល់ ១គ្រាប់ឲ្យ Inter Milan ក្នុងការប្រកួតសប្ដាហ៍ទី១ ដែល Inter Milan យកឈ្នះ Leece ក្នុងលទ្ធផល ៤-0។

ខ្សែប្រយុទ្ធដែល Inter Milan ទិញចូលក្នុងតម្លៃបំបែកកំណត់តា្រក្លិប ៨០លានផោន កាលពីដើមខែនេះ បានរកគ្រាប់បាល់ទី៣ ក្នុងការប្រកួតនៅនាទី ៦០។ ខណៈ ៣គ្រាប់ទៀតរកបានដោយកីឡាករ Brozovic នៅនាទី ២១, Sensi នៅនាទី ២៤ និង Candreva នៅនាទី ៨៤។

ជាមួយគ្នានេះអ្នកចាត់ការទូទៅរបស់ Inter Milan លោក Antonio Conte ក៏បានគត់សម្គាល់ថា Lukaku អាចនឹងជាកីឡាករសំខាន់មួយរូបរបស់ក្រុមខ្លួនសម្រាប់រដូវកាលថ្មីផងដែរ៕

សូមទស្សនាវីដេអូ Highlight រវាង Inter Milan និង Leece នៅខាងក្រោម៖